CamNews

"ប្រយ័ត្ន" រាជធានី-ខេត្ត១៤ នឹងជួបបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ នៅថ្ងៃទី២៥-២៦ ខែមីនា

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញប្រកាសអំពីស្ថានភាពអាកាសធាតុ ដែលនឹងកើតឡើង នៅរាជធានី-ខេត្តចំនួន១៤ នៅថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០១៦ ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ នៅពេលមេឃរកកលភ្លៀង ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្ន។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា រាជធានី-ខេត្តទាំង១៤ ដែលនឹងជួបបាតុភូតធម្មជាតិ ទាំងនេះរួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ ខេត្តកោះកុង ខេត្តកែប ខេត្តកំពត ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។

សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក នៅខាងក្រោម៖

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី