CamNews

សាលាឧទ្ធរណ៍ ច្រានចោលបណ្តឹងជំទាស់របស់ លោក ថោង សារ៉ាត់ និងឪពុកម្តាយ

(ភ្នំពេញ)៖ សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះ បានប្រកាសសាលដីការរបស់ខ្លួន ដោយច្រានចោលនូវបណ្តឹងជំទាស់របស់ លោក ថោង សារ៉ាត់ និងឪពុកម្តាយ ជុំវិញការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។ នេះបើតាមមេធាវីការពារក្តីឱ្យអ្នកទាំងបី បានថ្លែងប្រាប់ Fresh News ក្រោយការប្រកាសសាលដីការបស់សាលាឧទ្ធរណ៍។

លោក ថោង សារ៉ាត់ និងឪពុកម្តាយរបស់គាត់គឺលោក ថោង ចំរើន និងលោកស្រី កែវ សារី បានប្តឹងជំទាស់ នឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ ដែលបានសម្រេចឱ្យពួកគេជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យប្រាក់ ៦លានរៀល ពាក់ព័ន្ធនឹងសំណុំរឿង «កាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត» ហើយក្នុងនោះលោក ថោង សារ៉ាត់ ត្រូវបានតុលាការកាត់ទោសឱ្យជាប់គុកយូរជាងគេ ៦ខែ។

លោក ទួត លុច្ស មេធាវីការពារក្តីឱ្យ លោក ថោង សារ៉ាត់ និងឪពុកម្តាយ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា ចំពោះរឿងនេះសាលាឧទ្ធរណ៍នៅព្រឹកមិញ បានសម្រេចរក្សាសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ហើយច្រានចោលការប្តឹងទាស់របស់កូនក្តីរបស់លោក ។ លោកថា «ខាងសាលាឧទ្ធរណ៍ សម្រេចតម្កល់ សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការណ៍ ដូច្នេះមានន័យថាសាលាឧទ្ធរណ៍ បានទាត់ចោលនូវបណ្តឹងឧទ្ធរណ៍របស់កូនក្តីខ្ញុំ ហើយរក្សានូវខ្លឹមសារ នៃការសម្រេចដោយធ្វើការផ្តន្ទាទោសរយៈពេល ២ឆ្នាំដដែល»។

លោកបញ្ជាក់ថា លោក ថោង សារ៉ាត់ នឹងប្តឹងបន្តទៀតទៅតុលាការកំពូលនៅក្នុងអំឡុងមួយខែនេះ ដោយសារតែពុំមានភស្តុតាងដាក់បន្ទុកលើគាត់ ជុំវិញបទល្មើសកាន់កាប់អាវុធខុសច្បាប់នេះនោះទេ។ លោកចាត់ទុកថាការសម្រេចរបស់សាលាឧទ្ធរណ៍ មានភាពអយុត្តិធម៌សម្រាប់កូនក្តីរបស់លោក ។

សូមបញ្ជាក់ថា លោក ថោង សារ៉ាត់ ថៅកែបុរី៩៩៩ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់ឧកញ៉ា អ៉ឹង ម៉េងជឺ នៅមុខហាងលក់ផ្លែឈើ មួយក្បែរផ្សារអូឡាំពិក កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤។ ជាមួយឪពុកម្តាយ របស់លោកក៏ត្រូវបានចាប់ខ្លួន ២ដងកាលពីខែកុម្ភៈ បន្ទាប់ពីសមត្ថកិច្ច រកឃើញមានលាក់ទុកអាវុធខុសច្បាប់ នៅក្នុងផ្ទះរបស់ពួកគេ ក្រោយចុះឆែកឆេរករណីសម្លាប់ឧកញ៉ា អ៉ឹង ម៉េងជឺ ថៅកែហាងលក់ពេជ្រហុងកុង ដែលស្ថិតនៅខាងកើតផ្សារសូរិយា។ លោក ថោង សារ៉ាត់ ត្រូវបានតុលាការចោទប្រកាន់២ករណី រួមមានបទផ្សំគំនិតក្នុងឃាតកម្មសម្លាប់ឧកញ៉ា អ៉ឹង ម៉េងជឺ និង កាន់កាប់អាវុធដោយគ្មានការអនុវត្ត។

លោក លឹម វណ្ណា មេធាវីម្នាក់ទៀតដែលការពារក្តីឱ្យលោក ថោង សារ៉ាត់ នៅសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា រហូតមកដល់ពេលនេះ សាលាដំបូងរាជធានីភ្នំពេញ មិនទាន់បិទបញ្ចប់លើការស៊ើបអង្កេត ចំពោះសំណុំរឿងឃាតកម្មសម្លាប់ឧកញ៉ា អ៉ឹង ម៉េងជឺ នៅឡើយទេ៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី