(ព្យុងយ៉ាង)៖ រដ្ឋាភិបាលកូរ៉េខាងជើង បានប្រកាសថា ខ្លួនមានគម្រោងក្នុងការបាញ់ បង្ហោះផ្កាយរណបមួយ ដើម្បីអង្កេតមើលភពផែនដី តាមរយៈការបាញ់គ្រាប់រ៉ូកែត នៅក្នុងខែកុម្ភៈនេះ, នេះបើសម្តីមន្ត្រីមួយរូបនៅស្ថាប័នស៊ើបអង្កេត មានមូលដ្ឋាននៅទីក្រុងឡុងដ៍ ចេញផ្សាយដោយព័ត៌មានស៊ិនហួ នៅយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

វានឹងអាចបណ្តាលឲ្យមានការខឹងសម្បារ ពីសំណាក់អន្តរជាតិ តាមរយៈការបាញ់សាកល្បងនេះ ដោយអង្គការសហប្រជាជាតិ និងការរិះគន់ដទៃទៀត ដូចជាការបាញ់គ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ, ការបំផ្ទុះគ្រាប់បែកអ៊ីដ្រូសែន និងកម្មវិធីនុយក្លេអ៊ែផងដែរ របស់កូរ៉េខាងជើង។ មន្ត្រីមួយរូបនៅអង្គការជើងទឹកអន្តរជាតិ បានឲ្យដឹងថា ការបាញ់បង្ហោះផ្កាយរណបអង្កេតភពផែនដី អាចនឹងត្រូវធ្វើឡើង នៅចន្លោះថ្ងៃទី៨ ដល់ថ្ងៃទី២៥ ខែកុម្ភៈនេះ នាចន្លោះម៉ោង៧ព្រឹក និងពេលរសៀល (ម៉ោងក្នុងតំបន់)។

គួរបញ្ជាក់ផងដែរថា កូរ៉េខាងជើងបានចាប់ផ្ដើមកម្មវិធីនុយក្លេអ៊ែរតាំងពីឆ្នាំ១៩៨០-១៩៩០ ប៉ុន្តែការសាកល្បងត្រូវបានធ្វើឡើង នៅឆ្នាំ២០០៦, ២០០៩, ២០១៣ និងជាចុងក្រោយគឺនៅចុងឆ្នាំ២០១៦៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី