CamNews

ណូយ វ៉ាន់ណេត ចូលសាង​ព្រះផ្នូសព្រឹកមិញ !

(ភ្នំពេញ)៖ តារាចម្រៀងចាស់វស្សាសម្លេងអន្លង់អន្លោចលោក ណូយ វ៉ាន់ណេត នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះបានសម្រេចចិត្តនាំកូនប្រុសសាងព្រះផ្នូសទាំងពីរនាក់ឪពុក-កូនដែលមានការអញ្ជើញភ្ញៀវចូលរួមយ៉ាងច្រើន។ខណៈមានមហាជនមួយចំនួនបានចោទសួរថាហេតុអ្វីបានលោក ណូយ វ៉ាន់ណេត ផ្អាក់សិល្បៈរត់ទៅសាងព្រះផ្នូសយ៉ាងដូច្នេះ? ឬលោកលាចាកពីវិស័យចម្រៀងហើយ ?។

ការសាងព្រះផ្នូសរបស់តារាចម្រៀងប្រុសលោក ណូយ វ៉ាន់ណេត និងកូនប្រុសព្រឹកមិញនេះបាន ធ្វើឡើងនៅក្នុងបរិវេនវត្តនិគ្រោធវ័ន ហៅវត្ត គល់ទទឹងស្ថិតនៅទឹកដីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យ៉ាងណាមិញទាក់ទងនិងការសាងព្រះផ្នួស ដើម្បីជ្រកក្រោមម្លប់នៃវិស័យព្រះពុទ្ធសាសនារបស់លោក ណូយ វ៉ាន់ណេត ពេលនេះពុំទាន់ត្រូវបានបញ្ជាក់ថា ធ្វើឡើងដើម្បីគោលបំណងណាមួយហើយ មានរយៈពេលប៉ុន្មានដែរ។ប៉ុន្តែបើតាមការបង្ហើប ឲ្យដឹងគឺតារាចម្រៀងលោក ណូយ វ៉ាន់ណេត និងកូនប្រុស សាងព្រះផ្នួរនេះគឺគោលបំណងដើម្បីសងគុណម្តាយ និងជម្រុះនូវកម្មពារមួយចំនួន៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង