ភ្នំពេញ ៖ រឿងរ៉ាវចម្រូងចម្រាសរវាងប្តីប្រពន្ធ របស់តារាសម្តែង២ដួង គឺលោក សុវណ្ណ មករា និង អ្នកនាង ឈិន សុធារី ត្រូវបានល្បីខ្ទរខ្ទារពេញបណ្តាញសង្គមហ្វេសប៊ុក ដោយមានហេតុផលជាច្រើន ក្នុងនោះក៏មានរឿងរ៉ាវស្នេហាត្រីកោណផងដែរ ដែលនេះជាការធ្លាប់បង្ហាញប្រាប់របស់អ្នកនាង ឈិន សុធារី នៅលើគណនី Facebook របស់នាងកាលពីពេលកន្លងទៅ ។ យោងតាមការបង្ហោះរបស់អ្នកនាង ឈិន សុធារី កាលពីប៉ុន្មានម៉ោងនេះ អ្នកនាងបានលើកឡើងទៀតថា "អ្នកឯងកុហកមនុស្សទូទាំងពិភពលោកបាន ប៉ុន្តែអ្នកឯងកុហកខ្លួនឯងនឹងកុហកទេវតាមិនបានទេ.. ធ្វើល្អ បានល្អ បើធ្វើអាក្រក់គឺនឹងបានផលអាក្រក់នឹងជួបភាពបរាជ័យក្នុងជីវិតរហូត ដូចពេលនេះកុហកបោកប្រាស់គេច្រើនពេក ចាញ់អាត្មាខ្លួនហើយ សូមកុំខឹងមេឃកុំខឹងដី គួរបណ្តោសខ្លួនឯងទើបត្រូវជាង.មនុស្សខ្ញុំស្មោះត្រង់ ខ្លួនរបស់ខ្ញុំ ខ្ញុំច្បាស់ណាស់ទោះជាមានខ្យល់ព្យុះភ្លៀងខ្លាំងយ៉ាងក៏ខ្ញុំដើរលើផ្លូវស្មោះត្រង់របស់ខ្ញុំដដែល ខ្ញុំមិនរេទៅតាមខ្យល់ព្យុះភ្លៀងហើយក៏គ្មានណាអ្នកឡប់ទៅដេញតាមចាប់ខ្យល់ទេវេស ធ្លាប់ឆ្កួតចាប់ខ្យល់ហើយតែចាប់មិនបានឥលូវឈប់ឡប់ហើយ,.ចិត្តស្ងប់រយះពេល4ឆ្នាំហើយ មិនមែនធ្វើមិនបានរឺមិនធ្លាប់ធ្វើឯណា?ធ្វើអស់ហើយ តែអ្វីៗមិនអាចកែប្រែបាន មានតែភាពបោកប្រាស់ កុហក..ហើយក៏មិនល្ងង់ និងចាញ់ពាក្យ បំប៉ោងរបស់អ្នកតទៅទៀតដែរ! រូបភាពកុហកក្លែងក្លាយច្រើនពេកហើយ រីឯការអត់ធ្មត់របស់មនុស្សក៏មានកំណត់.មុននិងគិតអ្វីនិយាយអ្វីមួយ សួរថាអ្នកមានខ្មាស់ខ្លួនឯងដែលរឺទេ? ពិចារណាឡើងវិញលោក. គួរតែទៅរកពេទ្យទៅអ្នកប្រហែលអាចជួយអ្នកខ្លះពីជំងឺប្រកាច់គ្រប់មុខ រឺកើតបុសមុខមួយរយ!" ៕

ដោយ ៖ គន្ធា