ព័ត៌មានអន្តរជាតិ ៖ រដ្ឋាភិបាល ប្រទេស អូស្ត្រាលីអះអាងអោយដឹងថាខ្លូនបានបើកការវាយប្រហារ តាមអាកាសជាលើកដំបូង ទៅលើ ក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS នៅក្នុងប្រទេសស៊ីរី ។ គួររំឮក ថា អូស្ត្រាលី គឺជាផ្នែកមួយនៃ ប្រតិបត្តិការ យោធា អន្តរជាតិចម្រុះដែលមានបេសកម្មជាចម្បងក្នុង ការប្រឆាំងទៅនឹងក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម នៅក្នុងប្រទេស ស៊ីរី និង អ៊ីរ៉ាក់ ។

ការវាយប្រហារ តាមអាកាស ៣ លើក ត្រូវបានធ្វើឡើង អំឡុងដើម សប្តាហ៍ ថ្ងៃ ច័ន្ទ ដោយបានកំ ទេចរថពាសដែក និង ទីតាំងប្រមូលប្រេង របស់ពួក ISIS នេះបើយោង តាមសេចក្តីថ្លែងការណ៍ ពី សហរដ្ឋអាមេរិក ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា កងកម្លាំងទ័ពអាកាសអូស្រ្តាលីបានចាប់ចេញប្រតិបត្តិការ វាយប្រហារប្រឆាំង ISIS នៅក្នុងប្រទេស អ៊ីរ៉ាក់ តាំងពី ១២ ខែមុនមកម្ល៉េះ។ អតីតនាយករដ្ឋមន្រ្តីអូ ស្រ្តាលី លោក Tony Abbott សប្តាហ៍កន្លងទៅនេះ លើកឡើងអោយដឹងថា ទ័ពអាកាសអូស្តា្រលី ឬ Royal Australian Air Force (RAAF) នឹងពង្រីកបេសកម្ម របស់ខ្លួន ពីប្រទេស អ៊ីរ៉ាក់ បន្ថែមទៅលើ ប្រទេស ស៊ីរី ស្របតាមសំណើ របស់សហរដ្ឋអាមេរិក ជាមួយនឹងការលើកឡើងទន្ទឹមនឹងគ្នាផងដែរ ថា អូស្តា្រលី នឹងទទួលយកជនភៀសខ្លួន ស៊ីរី ប្រមាណ ១២,០០០ នាក់បន្ថែមទៀត ។

ចក្រភពអង់គ្លេស សហព័ន្ធអារ៉ាប់ អ៊ីម៉ីរ៉េត កាណាដា បារាំង ក៏ ដូចជា បណ្តាប្រទេសមួយចំនួន ផ្សេងទៀត បានរួមគ្នា ចេញប្រតិបត្តិការ នាពេលថ្មីៗនេះ ដោយការវាយប្រហារ ទម្លាក់គ្រាប់បែក ។ ការវាយប្រហារ តាមអាកាស ១៥ ដង ទៅលើ ក្រុម ISIS នៅ ក្នុងប្រទេស អ៊ីរ៉ាក់ ត្រូវបានគេប្រើ ប្រាស់បណ្តាសព្វាវុធ ទំនើប រួមមានដូចជា គ្រាប់បែក ទ័ពប្រយុទ្ធ យន្តហោះចម្បាំង ក៏ដូចជា យន្ត ហោះគ្មានមនុស្សបើកជាដើម ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី