ទីភ្នាក់ងារអវកាសអាមេរិក (NASA) កំពុងធ្វើការពិសោធមួយចំនួននៅលើស្ថានីយអវកាសអន្តរ
ជាតិ ដើម្បីរកវិធីពន្លត់អគ្គីភ័យក្នុងអវកាស។

អគ្គីភ័យដែលកំពុងឆាបឆេះនៅក្នុងយានអវកាសដឹកមនុស្ស នឹងធ្វើឱ្យមានការជ្រួលច្របល់ខ្លាំង
ដោយសារតែពិបាកពន្លត់ភ្លើង។ វិធីតែមួយគត់ដែលគេអាចធ្វើបាន នោះគឺយកធុងពន្លត់អគ្គីភ័យ
រត់ចូលទៅក្បែរភ្លើង ដើម្បីបាញ់ពន្លត់ ប៉ុន្តែ វិធីនេះ គ្រោះថ្នាក់បំផុត។

ភ្លើងនៅលើផែនដីឆេះត្រង់ទៅលើ តែភ្លើងនៅអវកាស ឆេះជារង្វង់មូល

Daniel Dietrich អ្នកជំនាញការម្នាក់ ធ្វើការនៅមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ Glenn របស់ NASA
ថ្លែងថា ៖ "ក្នុងទីអវកាស អណ្ដាតភ្លើងឆេះ ហោះទៅគ្រប់ទិស និងមានរូបរាងមូល (មិនមែនឆេះ
ហោះត្រង់ទៅលើដូចនៅលើផែនដី) បង្កការលំបាកខ្លាំងដល់អ្នកអវកាសក្នុងការពន្លត់។ ផ្សែង
នៅទីអវកាសក៏ហោះហើរទៅគ្រប់ទិស មិនថាលើ ឬក្រោម"។

Dietrich និង Forman Williams នៃសកលវិទ្យាល័យ California San Diego អាមេរិក កំពុងតែធ្វើ
ការពិសោធពន្លត់អគ្គីភ័យនៅលើស្ថានីយអវកាសអន្តរជាតិ (ISS)។ គោលដៅនៃការពិសោធនេះ
គឺដើម្បីស្វែងរកវិធី និងឧបករណ៍ល្អជាងបច្ចុប្បន្ន សម្រាប់ពន្លត់ភ្លើងក្នុងអវកាសគ្មានទំនាញ
ផែនដី បំណងជួយឱ្យការហោះហើររបស់យានអវកាស មានសុវត្ថិភាព។

ក្នុងកម្មវិធីពិសោធ FLEX2 នេះ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាពីចម្ងាយក្នុងការដុតភ្លើងតូចមួយ
ហើយពិនិត្យទៅលើការឆាបឆេះរបស់វា។ លទ្ធផលបានបង្ហាញថា ឧស្ម័នដែលមានច្រើននៅ
លើស្ថានីយអវកាសអន្តរជាតិ គឺ methanol និង heptanes នឹងឆេះ នៅពេលមានអ៊ុកស៊ីហ្សែន
ចាប់ពី ១២ទៅ ១៣% ក្នុងយានអវកាស ខណៈដែលមនុស្សត្រូវការពី ១៤ទៅ ១៥% ដើម្បីដក
ដង្ហើមបាន។

ការរកឃើញខាងលើនេះ ពិតជាមានសារសំខាន់ ក្នុងការពន្លត់ភ្លើងអវកាស ព្រោះថា វាបាន
ជួយឱ្យអវកាសចរដឹងបានថា នៅពេលណាភ្លើងអាចឆេះ និងធ្វើយ៉ាងណាដើម្បីឱ្យភ្លើងរលក់។
តាមរយៈលទ្ធផលនៃការពិសោធនេះ គេនឹងផលិតបាននូវឧបករណ៍ពិសេស ដើម្បីពន្លត់ភ្លើង
នៅទីអវកាស៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ techtrend24/vnex