CamNews

លោក សោម អូន​ ផ្តល់ថវិកាជាង១លានរៀល​ ជូនក្មេងស្រីមាន​ជំងឺមហារីក​ដុះសាច់លើស្មា

(ភ្នំពេញ)៖ លោក ឡុង សុផាត សមាជិកសភាសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) តំណាងលោក សោម អូន ប្រធាន NACC នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ នាំយកថវិការសប្បុរសធម៌ ដែលជាអំណោយរបស់លោកប្រធាន សោម អូន និងសមាជិកសមាជិការ​ក្រុម​ប្រឹក្សាភិបាល NACC ឧបត្ថម្ភដល់ក្មេងស្រី ឈ្មោះ លន់ ថាលីកា អាយុ១៤ឆ្នាំ ដែលមានជំងឺមហារីកដុះដុំសាច់លើស្មាស្តាំ។

លោក ឡុង សុផាត បានឲ្យដឹងថា ក្មេងស្រី លន់ ថាលីកា មានម្តាយឈ្មោះ មុត ចន្ធី មានស្រុកកំណើតនៅភូមិស្ពឺ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម​ ​បច្ចុប្បន្នបានប្តូរមករស់នៅភ្នំពេញ។​

ក្រុមការងារបានឧបត្ថម្ភថវិកាដល់គាត់ សរុបចំនួន ១,២០០,០០០រៀល​ តែដោយមើលឃើញពីស្ថានភាពជំងឺ​​ និងស្ថានភាពគ្រួសាររបស់គាត់​កំពុងដុនដាប​ ដោយតែការព្យាបាលជំងឺ។​

ជាមួយគ្នានេះ ក្រុមការងារ ក៏ដូចជាម្តាយក្មេងស្រីរងគ្រោះ បានអំពាវនាវជាថ្មីម្តងទៀត ដល់សប្បុរសជន ដែលជាសមាជិកក្រុមប្រឹក្សាភិបាល NACC​ រួមទាំងសប្បុរសជនជិតឆ្ងាយ​ មេត្តាបន្តចូលរួមឧបត្ថម្ភបន្ថែមទៀត​ ដល់ក្មេងស្រីខាងលើ តាមលទ្ធភាពរៀងៗខ្លួន។​

កាលពីថ្ងៃម្សិលមិញ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានឧបត្ថម្ភថវិកា​ ៥០ដុល្លារ ជូនក្មេងស្រីរងគ្រោះផងដែរ។​

ផ្តល់សិទ្ធិដោយ ៖​ ហ្រ្វេសញ៉ូវអាសុី