CamNews

សមត្ថកិច្ចបង្ក្រាប ការជួញដូរ នារីក្រមុំទៅ រៀបការនៅចិន ឃាត់ខ្លួនជនល្មើស ខ្មែរចិន ៦នាក់

ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិ ជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ ការបង្ក្រាបករណីជួញដូរនារីក្រមុំជនជាតិខ្មែរ ទៅរៀបការដោយខុសច្បាប់នៅប្រទេសចិន ដោយឃាត់ខ្លួនជនល្មើស៦នាក់ ក្នុងនោះជន ជាតិចិន៣នាក់ នាព្រឹកព្រលឹមថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥។

នាយការិយាល័យប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ លោកកែវ ធា បាន ឱ្យដឹងនៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ ថា ក្នុងប្រតិបត្ដិការបង្ក្រាបករណីជួញដូរ មនុស្សដោយខុសច្បាប់ខាងលើនេះ កម្លាំង របស់លោកបានជួយសង្គ្រោះនារីរងគ្រោះ ចំនួន៣នាក់ផងដែរ ។

លោក កែវ ធា បានបញ្ជាក់ថា ប្រតិបត្ដិ ការបង្ក្រាបជាក់ស្ដែងនេះ ក្រោមការបញ្ជា របស់លោកឧត្ដមសេនីយ៍ស្នងការនិងស្នងការ រងព្រុំ សន្ធរ ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញារង សៀង សុខ គឺសមត្ថកិច្ចបានទៅចាប់ខ្លួន ជនល្មើស ជនជាតិខ្មែរទាំង៣នាក់នៅផ្ទះ សំណាក់ណាំសុវណ្ណ ផ្លូវលេខ១១១ សង្កាត់ បឹងព្រលឹត ខណ្ឌ៧មករា  ហើយជនល្មើស ជនជាតិចិន ត្រូវចាប់ខ្លួននៅផ្ទះសំណាក់ហេង ឡុង១ផ្លូវលេខ១១១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា នៅពេលដែលជនល្មើសយក លិខិតឆ្លងដែនសំបុត្រយន្ដហោះ មកប្រគល់ឱ្យ ជនរងគ្រោះ ដែលធ្វើដំណើរទៅព្រលានយន្ដ ហោះដោយខ្លួន ហើយមានជនជាតិចិនរង់ ចាំនៅទីនោះ ។

នាយការិយាល័យរូបនេះ បានបញ្ជាក់ថា ជនល្មើសជាជនជាតិខ្មែរ ទី១ ឈ្មោះគី ឈាង អាង ភេទប្រុស អាយុ៥៧ឆ្នាំ ទី២ឈ្មោះស្រី ហួ ជាប្រពន្ធ (មេខ្យល់នៅភ្នំពេញ) អាយុ ៦០ឆ្នាំ និងទី៣ ឈ្មោះអ៊ីម អៀម ភេទស្រី អាយុ៦០ឆ្នាំ ជាមេខ្យល់នាំនារីរងគ្រោះពី ខេត្ដតាកែវ ដោយឡែកជនជាតិចិន៣នាក់ ផ្សេងទៀត ឈ្មោះ CAU WUHUAអាយុ ៤២ឆ្នាំ ជាមេធំ ទី២ឈ្មោះ YU YINGHONG អាយុ៣៩ឆ្នាំ និងទី៣ ឈ្មោះ LI HONG LIN អាយុ២៤ឆ្នាំ ។

ក្រោយការចាប់ខ្លួនជនសង្ស័យទាំង៦នាក់ ត្រូវបានបញ្ជូនយកទៅសួរនាំនៅការិយាល័យ ប្រឆាំងការជួញ ដូរមនុស្សរាជធានីភ្នំពេញបន្ដការសួរនាំចាត់វិធានការតាមផ្លូវច្បាប់ ខណៈ ដែលនារីរងគ្រោះទាំង៣នាក់ ត្រូវបានសមត្ថ កិច្ចធ្វើការអប់រំ ហើយអនុញ្ញាតឱ្យត្រឡប់ ទៅលំនៅឋានវិញ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល