អាចម៍រុយ កើតឡើងពីម៉ាស់កោសិកាស្បែក ដែលធ្វើឱ្យពណ៌ម៉េឡានីនដិតជាប់នៅលើស្បែក ។ អាចម៍រុយ មិនបង្កគ្រោះថ្នាក់អ្វីទេ ប៉ុន្តែវាអាចបង្កក្ដីរំខានដល់បុរសនារីមួយចំនួន។ អតុល្យភាពអ័រម៉ូន គឺជាហេតុផលមួយទៀត ដែលធ្វើឱ្យអាចម៍រុយកើតមាន លើផ្នែកខ្លះនៃដងខ្លួនរបស់បុរសនារី ។ ស្នាមអាចម៍ភាគច្រើន គេឃើញកើតមាននៅលើមុខ ដៃនិងស្មា។ ខាងក្រោមនេះ ហ្វេសឡាញ សូមណែនាំវិធីព្យាបាលដ៏សាមញ្ញ ៣ យ៉ាង ដែលមានប្រសិទ្ធភាពក្នុងការបំបាត់ស្នាមអាចម៍រុយ:

រូបតំណាង

១. ទឹកក្រូចឆ្មារ: ទឹកក្រូចឆ្មារ មានភាពល្បីល្បាញថា ជាសមាសធាតុធម្មជាតិប្រកបដោយប្រសិទ្ធភាព ដែលជំនួយដល់ការបំបាត់អាចម៍រុយ និងស្នាមលើស្បែកផ្សេងៗទៀត។ លក្ខណៈសម្បត្តិបែបធម្មជាតិរបស់វា នឹងធ្វើការកាត់បន្ថយទាំងអាចម៍រុយ និងស្នាមជាំយ៉ាងមានប្រសិទ្ធភាព។ សូមយកទឹកក្រូចឆ្មារ ២ ទៅ ៣ ស្លាបព្រាកាហ្វេ ហើយម៉ាស្សាវាថ្នមៗ ទៅលើស្នាមអាចម៍រុយ ដោយប្រើម្រាមដៃរបស់អ្នក។ ទុកវាឱ្យបាន ៨-១០ នាទី រួចលាងជម្រះដោយទឹកធម្មតា។ សូមអនុវត្ដបែបនេះឱ្យបានពីរដងក្នុងមួយថ្ងៃដើម្បីទទួលបានលទ្ធផលល្អប្រសើរ។

២.ប្រទាលកន្ទុយក្រពើ៖ ប្រទាលកន្ទុយក្រពើ មានសមាសធាតុផ្សំម្យ៉ាងឈ្មោះថា Aloesin ដែលមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយស្នាមជាំនៅលើស្បែក។ មនុស្សភាគច្រើន មានការជឿជាក់ថា ប្រទាលនេះ មានប្រសិទ្ធិភាព ក្នុងការព្យាបាលស្នាមអាចម៍រុយ ។ សូមសាកល្បងប្រើ ជែលប្រទាលកន្ទុយក្រពើស្រស់ លាបទៅលើស្នាមអាចម៍រុយ។ អ្នកអាចកាត់ប្រទាលកន្ទុយក្រពើ ដែលអ្នកដាំនៅផ្ទះ ឬអ្នកអាចទិញជែលប្រទាលកន្ទុយក្រពើសរីរាង្គ ដែលលក់នៅទីផ្សារ។ សូមលាបជែលនោះនៅលើមុខរបស់អ្នកឱ្យសព្វ ហើយទុកវារយៈពេល ១៥ នាទី ហើយលាងវាជម្រះចោល ដោយទឹកត្រជាក់។ សូមអនុវត្ដវិធីនេះឱ្យបានរាល់ថ្ងៃ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ។

៣. ស្លឹកជីអង្កាម និងចេក: ជីអង្កាម សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជំនួយដល់ការកាត់បន្ថយស្នាមអាចម៍រុយ។ លើសពីនេះ សារធាតុចិញ្ចឹមដែលមាននៅក្នុងផ្លែចេក ជួយឱ្យស្បែកមានសំណើម ។ ដើម្បីបង្កើតរូបមន្ដព្យាបាលមុខនេះ តម្រូវឱ្យអ្នកយកជីអង្កាមកិនម៉ត់ ដែលអាចប្រើជាសមាសធាតុលាយបញ្ចូលគ្នាបាន បន្ទាប់មកលាយជាមួយចេកទុំ ដែលបានកិនម៉ត់។ លាយគ្រឿងផ្សំទាំងពីរយ៉ាងនេះចូលគ្នាឱ្យសព្វ និងលាបវានៅលើមុខរបស់អ្នក។ ទុកវានៅលើមុខរបស់អ្នកឱ្យបានរយៈពេល ៨-១២ នាទី សឹមលាងជម្រះ។ អនុវត្ដវិធីនេះឱ្យបានបីដងម្តងក្នុងមួយសប្តាហ៍ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ ndtv