០១) ទូរស័ព្ទទៅកាន់មិត្តភក្តិរបស់អ្នក រួចជជែកពីបញ្ហារបស់អ្នក ជាមួយនឹងពួកគេ។ មិត្តភក្តិជិតស្និទ្ធរបស់អ្នកពិតជាអាចជួយលើកទឹកចិត្តអ្នក នៅពេលដែលអ្នកមានអារម្មណ៍ ថាពិបាកចិត្ត។ អ្នកត្រូវទូរស័ព្ទទៅរកតែមនុស្សណា ដែលអ្នកគិតថា ខ្លួនអ្នកពិតជាអាចធ្វើការទំនាក់ទំនង ជាមួយនឹងពួកគេបាន។

០២) មើលរឿងកំប្លែង ឬ រឿងណាមួយដែលអ្នកធ្លាប់មើលពីមុនរួចមកហើយ ដែលវាអាចជួយធ្វើអោយអ្នក សប្បាយចិត្តបានឬអ្នកអាចមើល រឿងកម្សត់ណាមួយដែលអាចអោយអ្នក ធ្វើការប្រៀបធៀបថា ជីវិតពិតរបស់អ្នក គឺមានភាពប្រសើរជាងសាច់រឿងទាំងនោះ ។

០៣) ទទួលទានអាហារ ដែលមានរសជាតិឈ្ងុយឆ្ងាញ់។ អ្នកអាច ទទួលទាននូវអាហារណាដែលមានភាពខុស ប្លែកពីអ្វីដែលអ្នកធ្លាប់ញុំានិង មានរសជាតិឆ្ងាញ់ពិសា ឬក៏អ្វីដេលមានលក្ខណៈខុសពីធម្មតា។ ការទទួលទានអាហារល្អ ចំពោះមនុស្សមួយចំនួនគឺអាចជួយលើកទឹកចិត្ត របស់ពួកគេ។

០៤) ត្រូវមានការផ្លាស់ប្តូរ។ ពេលខ្លះទំលាប់ដ៏គួរអោយធុញទ្រាំ ដែលតែងកើតមានជាបន្តគឺអាចធ្វើអោយអ្នក មានអារម្មណ៍អាក្រក់។ អ្នកអាចធ្វើនូវអ្វី ដែលអាចអោយអ្នកចាកចេញពីភាពហ្មងសៅ ប៉ុន្តែអ្នកមិនត្រូវធ្វើ ការសម្រេចចិត្តភ្លាមៗ ពេកនោះទេ។

០៥) ធ្វើលំហាត់ប្រាណ។ ចេញទៅកំសាន្តខាងក្រៅដោយធ្វើការដើរ,រត់ត្រេះៗ ឬជិះកង់។ ការធ្វើដូចនេះគឺអាចនឹងជួយអោយខ្លួនប្រាណ អ្នកបញ្ចេញនូវជាតិអង់ដរហ្វីន និង អាដ្រេណាលីន ចេញមកតាមរាង កាយរបស់អ្នក ដែលពួកវាអាចធ្វើអោយអ្នកមានអារម្មណ៍ប្រសើរឡើង ទាំងផ្លូវចិត្តនិងផ្លូវកាយ។

០៦) ធ្វើការគូរគំនូរ។ បញ្ចេញនូវអារម្មណ៍របស់អ្នក តាមរយៈការគូរដោយប្រើពណ៌ និងរូបរាង។ សិល្បៈគឺជាផ្នែកមួយនៃជីវិត។

០៧) អ្នកអាចយំបញ្ចេញនូវអារម្មណ៍ទុក្ខសោកចេញពីក្នុងខ្លួនរបស់អ្នក និង បញ្ចប់វា ដោយការសាងនូវអារម្មណ៍ស្រស់ស្រាយជាថ្មីឡើងវិញ។

០៨) រំលឹកពីអនុស្សាវរីយ៍ល្អៗ ដែលអ្នកធ្លាប់មាន។ ប្រសិនបើអ្នកធ្លាប់រស់នៅជាមួយពួកវា នោះអ្នកប្រាកដជានឹងអាចមានវាម្តងទៀតជាមិនខាន នៅថ្ងៃណាមួយ។ មិនមែនដោយសារតែស្ថានភាពក្នុងពេល បច្ចុប្បន្ន នេះហាក់មានភាពអាក្រក់ ហើយបានន័យថាវានឹងបន្តមាននៅថ្ងៃស្អែកទៀត នោះទេ។

០៩)  ធ្វើការងូតទឹកសំអាតខ្លួន។ នោះអ្នកនឹងមានអារម្មណ៍ រីករាយ និង ស្រស់ថ្លាជាងមុន។

១០) ធ្វើការដើរកំសាន្តនៅខាងក្រៅផ្ទះ។ ខ្យល់អាកាសបរិសុទ្ធ នឹងជួយធ្វើអោយអ្នកមានអារម្មណ៍ប្រសើរជាងមុន។ អ្នកអាចទៅកំសាន្តនៅកន្លែង ណាមួយជាមួយនឹងមិត្តភក្តិ, ក្រុមគ្រួសារ ឬតែម្នាក់ឯង។ អ្នកអាចចេញទៅមើលកុន, ទៅពិកនិច។ល។ ការសំងំនៅខាងក្នុងផ្ទះគឺហាក់នឹងឃុំឃាំង ខ្លួនអ្នកអោយនៅជាមួយនឹងអារម្មណ៍បាក់ទឹកចិត្ត និង ភាពកណ្តោចកណ្តែង។

១១) ធ្វើការស្តាប់តន្ត្រី។ អ្នកមិនត្រូវស្តាប់បទកំសត់នោះទេត្រូវព្យាយាមស្តាប់តែបទណា ដែលលើកទឹកចិត្តជួយគាំទ្រឬរំលឹកអ្នកនូវពេលវេលាដ៏ល្អ ដែលអ្នកធ្លាប់មាន។

១២) អ្នកអាចអនុញ្ញាត អោយខ្លួនអ្នកយំ។ ពេលខ្លះ ភាពទុក្ខសោកនឹងនៅតែស្ថិត ក្នុងខួរក្បាលរបស់អ្នក ប្រសិនបើអ្នកព្យាយាមបង្ខំខ្លួនអ្នកអោយ មានភាពរីករាយ។ អ្នកអាចអោយទឹកភ្នែកអ្នកហូរចេញមក ក្នុងពេល ដែលសាកសមណាមួយ ជាពិសេសនៅពេលដែលអ្នកស្ថិតនៅតែម្នាក់ឯង។ អ្នកអាចធ្វើដូចនេះ ហើយអ្នកអាចនឹងមានអារម្មណ៍ថា បានរសាយនូវទុក្ខព្រួយ ដោយការបញ្ចេញវាពីក្នុងដើមទ្រូងរបស់អ្នក។

១៣) ដាក់អារម្មណ៍របស់អ្នក ប្រមើលពីថ្ងៃអនាគត។ តើអ្វីដែលអ្នកកំពុងព្រួយបារម្ភនេះ ពិតជាមានសារៈសំខាន់ចំពោះអ្នកដូចដែលអ្នកបាន គិតឬ? តើវាហាក់នឹង ជះឥទ្ធិពលយ៉ាងខ្លាំងទៅលើខ្លួនអ្នកផ្ទាល់ ជាងទៅកាន់ អ្នកដែលនៅជុំវិញខ្លួនអ្នកឬ ? ប្រសិនបើ អ្នកមិនសប្បាយចិត្ត ជាមួយនឹងបញ្ហាតូចតាចណាមួយ ដូចជាគ្រាន់ តែការមិនបានទទួល ចំណាត់ថ្នាក់ល្អ ឬ ធ្វើកំពប់ទឹកដោះគោ នោះអ្នកនឹងអាចមានអារម្មណ៍ថា ទុក្ខព្រួយបានយ៉ាងងាយ។ មិនមែនរាល់បញ្ហារបស់អ្នកទាំងអស់តម្រូវអោយអ្នកត្រូវតែប្រើខួរក្បាលអ្នកគិតពីវានោះទេជាពិសេសគឺអ្វីដែលមិនមាន សភាពធ្ងន់ធ្ងរ។ ប្រសិនបើអ្នកចេះប្រើហេតុផល ពិចារណាធ្វើអោយខ្លួនអ្នក រីករាយឡើងវិញ នោះអ្នកនឹងមានឱកាសនឹងមិនសូវមានស្ត្រេស ក្នុងជីវិតអ្នក។

១៤) ពេលខ្លះ ការគេងមួយស្របក់នាពេលថ្ងៃ គឺអាចនឹងធ្វើអោយអ្នកមានអារម្មណ៍ ប្រសើរជាងមុន។ អ្នកអាចសាកល្បងធ្វើវា និងទទួលបាន នូវដំណេកដ៏ស្កប់ស្កល់។

១៥) ធ្វើការសសេរកំណត់ហេតុ។ ឈប់រស់នៅក្នុងអតីតកាលដែលឈឺចាប់ និង សំលឹងទៅរកថ្ងៃអនាគត។ ថ្ងៃនីមួយៗគឺសុទ្ធតែជាថ្ងៃថ្មី សម្រាប់អ្នក។ ដោយគ្រាន់តែការមិនសប្បាយចិត្តកាលពីថ្ងៃម្សិលមិញ នោះមិន មែនបានន័យថា អ្នកត្រូវទុក្ខសោកក្នុងថ្ងៃនេះទៀត នោះទេ។ មនុស្សម្នាក់ៗ តែងមានចំណុចល្អរបស់គេ រៀងៗខ្លួន ចូរបង្ហាញនូវអ្វីដែលអ្នកមាន។ អ្នកត្រូវពេញចិត្ត និងដឹងគុណនូវអ្វីដែល អ្នកមាន ហើយអ្នកមិន ត្រូវមានការព្រួយបារម្ភពី អ្វីដែលអ្នក មិនមាននោះទេ។

១៦) ជំនួសអោយការសរសេរ កំណត់ហេតុជាប្រចាំថ្ងៃ អ្នកអាចធ្វើការសរសេរនូវបញ្ជីមួយ ដែលរៀបរាប់ពី ១០០ចំណុចដែលអាចធ្វើឲ្យ អ្នកសប្បាយចិត្ត។ វាពិតជាមានការលំបាក, ប៉ុន្តែសាកល្បងមើលថា តើអ្នកអាចធ្វើវាបានដែរឬទេ? កុំគិតថាវាជាគំនិតក្មេង ឬ ឆ្កួតៗនោះ អ្នកគ្រាន់ព្យាយាមសរសេរវាចេញមក។

១៧) អ្នកត្រូវ សំអាតចិត្តរបស់អ្នកអោយបានស្អាតល្អ
មុនពេលអ្នកចូលគេង។ វាមានដូចជា៖ជីវិត នៅក្នុងសាលា រៀន, ចំណាត់ថ្នាក់, បញ្ហាមិត្តភក្តិ ,ក្រុមគ្រួសារ។ល។ ធ្វើការសុបិន្តពីទីកន្លែងដែលមាន ភាពរីករាយ។ វីធី នេះយ៉ាងហោចណាស់ ធ្វើអោយអ្នកគេងលក់ជាមួយ នឹងផ្លូវចិត្តអ្នកល្អប្រសើរជាងមុននិងធ្វើអោយ អារម្មណ៍របស់អ្នកនៅក្នុង ពេលព្រឹកមានភាពស្រស់ស្រាយឡើងវិញ។

១៨) ស្តាប់បទចំរៀងដែលអ្នកពេញចិត្ត ឬ ចំរៀងដែលធ្វើអោយអារម្មណ៍អ្នកមានភាពកក់ក្តៅ និង រីករាយ។

១៩) អ្នកអាចធ្វើការដើរ ក្នុងផ្លូវឆ្ងាយដើម្បីអោយចិត្តរបស់អ្នក បានស្ងប់ស្ងាត់ និង បានសម្រាកនៅក្នុងពេលខ្លះ ហើយវានឹងធ្វើអោយចិត្ត របស់អ្នក មានភាពស្រាកស្រាន្ត។ ធ្វើការដកដង្ហើមចូល អោយបានវែងៗ និង បញ្ចេញវាមកក្រៅវិញយឺតៗ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី