ការសិក្សាស្រាវជ្រាវ អះអាងថា ស្រ្ដីពេញចិត្ដនឹងគុណភាពនៃការរួមភេទ ជាងចំនួនដងនៃការរួមភេទ ដូច្នេះបុរសៗ ត្រូវដឹង ទើបអាចផ្គាប់ចិត្ដនាងបាន។

ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា ស្រ្ដីមិនចង់បានការរួមភេទច្រើនដងនោះទេ។ វេជ្ជបណ្ឌិតនិងអ្នកវិទ្យាសាស្ត្រ នៅតែបន្តរកវិធីដើម្បីចាប់ផ្តើមជំរុញការរួមភេទរបស់ស្ត្រីឱ្យកាន់តែប្រសើរឡើង ដែលថ្មីៗនេះ ពួកគេបានរកឃើញឱសថបង្កើនចំណង់ផ្លូវភេទ ដែលមានឈ្មោះថា Addyi, aka flibanserin ។ នៅក្នុងការសិក្សាថ្មីមួយ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Zurich បានរកឃើញថា ថ្នាំ Viagra ពណ៌ផ្កាឈូក មិនទទួលបានការនិយមប្រើដូចការរំពឹងទុកនោះទេដោយសារតែវា មានប្រយោជន៍ក្នុងការធ្វើឱ្យស្រ្ដីរួមភេទបានច្រើនដងប៉ុណ្ណោះ ក៏ប៉ុន្ដែ ការរួមភេទបានច្រើនដង មិនមែនជាអ្វី ដែលពួកនាងចង់បាន។

ការស្រាវជ្រាវ បានធ្វើឡើងទៅលើស្ត្រីជនជាតិស្វ៊ីសចំនួន ១៥៩ នាក់ ដែលមានអាយុពី ១៨ទៅ ៧៣ ឆ្នាំ ហើយបានរកឃើញថា ៦១% នៃស្រ្ដីទាំងនោះ ត្រូវបានអនុញ្ញាតឱ្យសាកល្បងប្រើថ្នាំ Addyi (មានប្រសិទ្ធភាពជួយដល់ស្ត្រី ដែលមិនសូវមានចំណង់រួមភេទ) ប៉ុន្តែពួកគេ បែរជាត្រូវបានលើកទឹកចិត្ដខ្លាំង ដោយការបង្កើនសេចក្ដីពេញចិត្ដតាមរយៈការបបោសអង្អែលក្នុងអំឡុងពេលរួមភេទ ជំនួសឱ្យការប្រើថ្នាំបង្កើនចំណង់ផ្លូវភេទនោះ ទៅវិញ។ ចំណុចនេះ អាចជាអ្វីដែលអ្នកធ្លាប់ដឹង ដោយផ្អែកលើបទពិសោធន៍ជីវិតផ្ទាល់ខ្លួនរបស់អ្នក ប៉ុន្តែវាក៏ល្អដែរ ប្រសិនបើមានផ្នែកវិទ្យាសាស្រ្ត បញ្ជាក់ពីវាកាន់តែច្បាស់។

នេះមិនមែនជាការសិក្សាលើកដំបូងនោះទេ ដែលរកឃើញលទ្ធផលបែបនេះ។ កាលពីឆ្នាំមុនការស្រាវជ្រាវ ដែលបានចុះផ្សាយ នៅក្នុងព្រឹត្ដិប័ត្រឱសថផ្ទៃក្នុង JAMA Internal Medicine បានបង្ហាញថា ផ្អែកតាមទិន្នន័យពីស្ត្រីចំនួន ៦,០០០ នាក់ឱ្យដឹងថា ការលេបថ្នាំ flibanserin បានត្រឹមតែធ្វើឱ្យមានការឆ្លើយតបផ្នែកផ្លូវភេទកន្លះដងបន្ថែមទៀត ក្នុងមួយខែប៉ុណ្ណោះ។

អ្នកជំនាញចិត្តសាស្ត្រលោក Antonia Hall ដែលជាអ្នកនិពន្ធសៀវភៅ The Ultimate Guide to Life Multi-Orgasmic បាននិយាយថា៖ "ថ្នាំនេះ មិនមានប្រសិទ្ធភាពទេ ព្រោះវាមិនអាចបង្ហាញ អំពីដំណើរការនៃតម្រេកផ្លូវភេទស្រ្ដីបាន។ ការដឹងថា ទិកនិកបែបណា ធ្វើឱ្យអ្នក មានអារម្មណ៍ពុះកញ្រ្ជោលចង់រួមភេទ និងវិធីបង្ហាញអារម្មណ៍ស្រើបស្រាលនោះដល់ដៃគូរបស់អ្នក គឺជារឿងល្អបំផុតក្នុងជីវិតផ្លូវភេទ។ ការជំរុញឱ្យមានអារម្មណ៍ស្រើបស្រាលនេះ នឹងធ្វើឱ្យអ្នកមានទំនាក់ទំនងជាមួយថាមពលនោះ ហើយវានឹងធ្វើឱ្យអ្នកមានអារម្មណ៏ស្រើបស្រាលចង់រួមភេទជាញឹកញាប់ និងកម្រប្រើថ្នាំជំនួយ ក្នុងពេលតែមួយណាស់។

ផ្ទុយទៅវិញ បុរសអាចនឹងចង់ថ្នាំដូចជាថ្នាំ Viagra នេះ ដែលធ្វើឱ្យពួកគេ អាចរួមភេទបានញឹកញាប់តាមតែអាចធ្វើបាន ប៉ុន្តែស្ត្រីគ្រាន់តែចង់ឱ្យការរួមភេទ ទទួលបានភាពស្រណុកសុខស្រួលខ្លាំងប៉ុណ្ណោះ បើទោះបីជាវាមានន័យថា ពួកគេកំពុងមានការរួមភេទតិចបំផុតក្ដី ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ heknows