(លីវើភូល)៖ ក្រុមបាល់ទាត់ហង្សក្រហម Liverpool ត្រូវបាន ៣ពិន្ទុបន្ថែមរាត្រីនេះដាច់ខាត ដើម្បីរំដោះចេញពីចំណាត់ ថ្នាក់លេខ៣ ឡើងទៅកាន់តំណែងលេខ២ នៃ Premier League វិញ ពេលទទួលស្វាគមន៍ក្រុមភ្ញៀវ Stoke City ដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ ១២នោះ។

ក្រុមរបស់លោក Jurgen Klopp បានបាត់បង់ពីលេខ២ មកកាន់លេខ៣វិញ យប់មិញនេះ បន្ទាប់ពីក្រុម Manchester City រកបាន៣ពិន្ទុពេញ ពេលបំបាក់ម្ចាស់ផ្ទះ Hull City ៣-0 ដាច់ រកបានពិន្ទុសរុបរហូតដល់ទៅ ៣៩ គ្រាដែល Liverpool ទើបតែរកបាន ៣៧ពិន្ទុ តែប្រសិនបើឈ្នះ Stoke City រាត្រីនេះវិញ ទើបអាចឡើងទៅកាន់តំណែងលេខ២ បណ្តោះអាសន្នវិញ ក្នុងសប្តាហ៍ទី១៨ ជើងទី១។

Liverpool កំពុងតែឡើងជើងខ្លាំងគួរឲ្យកត់សម្គាល់ បើទោះបីជាកីឡាករប្រេស៊ីល Coutinho កំពុងសម្រាកព្យាបាល របួសក៏ដោយ ហើយប្រវត្តិជួបគ្នា៤ប្រកួតចុងក្រោយនៅពហុកីឡដ្ឋាន Anfield ក្រុមហង្សក្រហមលេងចាញ់ Stoke City តែម្តងគត់ដោយលទ្ធផលទាំងប្រផិតប្រផើយ ១-0 ក្រៅពីនោះឈ្នះទាំងអស់ សូម្បីតែស្មើក៏គ្មានដែរ។

Liverpool បានយកឈ្នះម្ចាស់ផ្ទះ Everton ១-០ នៅនាទីទីចុងម៉ោង ដោយកីឡាករ Sadio Mane ខណៈដែល Stoke City អាចរកបានត្រឹមតែ ១ពិន្ទុពេលលេងស្មើទល់នឹងក្រុមភ្ញៀវ Leicester City ដែលជាក្រុមការពារតំណែង ជើងឯកនោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង