(សុខភាព)៖ ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា អ្នកដែលផឹកតែទឹកកក អាចជំរុញពួកគេឲ្យមានហានិភ័យខ្ពស់ ក្នុងការវិវត្តជាការឈឺ ដោយសារតែ គ្រួសក្នុងតម្រងនោម។

អ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Loyola បានពន្យល់ថា ភេសជ្ជៈនៅក្នុងអំឡុងពេលក្តៅជាទូទៅផ្សំពីកម្រិតខ្ពស់នៃអូសាឡាត , ជាសាធាតុគីមីមួយ ដែលនាំឲ្យបង្កើតជាគ្រាប់គ្រីស្តាល់តូច និងជាតិអំបិលនៅក្នុងទឹកនោម។ ទោះបីជាគ្រាប់គ្រីស្តាល់ទាំងនោះ ជាធម្មតាមិនធ្វើឲ្យប៉ះពាល់ក៏ដោយ ក៏ប៉ុន្តែអ្នកស្រាវជ្រាវបានព្រមានថា ពួកវាអាចរីកធំឡើងៗនឹងក្លាយទៅជាដុំមួយនៅក្នុងបំពង់ដ៏តូច ដែល សម្រាប់បង្ហូរទឹកនោមពីតម្រងនោមទៅផ្លោកនោម។

វេជ្ជបណ្ឌិត John Milner ជាសាស្ត្រាចារ្យខាងផ្នែកជំងឺបង្ហូរទឹកម៉ូត្រនៅក្នុងសាកលវិទ្យាល័យ វេជ្ជសាស្ត្រ Loyola បាននិយាយថា ចំពោះអ្នកដែលមានទំនោរក្នុងការបង្កើតទៅជាប្រភេទទូទៅបំផុតនៃ គ្រួសក្នុងតម្រងនោមនេះ តែទឹកកកគឺជារឿងមួយក្នុងចំណោម ភេសជ្ជៈដែលអាក្រក់បំផុតដែលត្រូវផឹក ។

មនុស្សជាច្រើនត្រូវបានគេប្រាប់ថា ក្នុងអំឡុងពេលរដូវក្តៅ ពួកគេគួរតែផឹកទឹកឲ្យបានច្រើន។ មនុស្សភាគច្រើនជ្រើសរើសតែទឹកកក ដើម្បីផឹក ដោយសារតែវាមានជាតិកាឡូរីទាប និងរសជាតិល្អជាងទឹកធម្មតា។ ទោះជាយ៉ាងណាក៏ដោយ ចំពោះគ្រួសក្នុងតម្រងនោម តែទឹកកកផ្តល់នូវភាពអាក្រក់ដល់មនុស្ស។

បុរសមានឱកាស៤ដងក្នុងការវិវត្តទៅជាជំងឺគ្រួសក្នុងតម្រងនោមនេះ ច្រើនជាងស្ត្រី។ ហានិភ័យនឹងខ្ពស់ចំពោះបុរសដែលមាន អាយុលើសពី៤០ឆ្នាំឡើង។ ទោះជាយ៉ាងណាក៏ដោយ, អ្នកស្រាវជ្រាវបានសម្គាល់ឃើញថា ស្ត្រីក្រោយអស់រដូវដែលមានកម្រិត អរម៉ូនអ៊ឹស្ត្រូសែនទាប និងអ្នកដែលបានកាត់ក្រពេញអូវែចោល ក៏មានហានិភ័យខ្ពស់នឹងបញ្ហានេះដែរ។

ដើម្បីបន្ថយហានិភ័យនៃគ្រួសក្នុងតម្រងនោម, អ្នកស្រាវជ្រាវបានផ្តល់ដំបូន្មានឲ្យមនុស្សមានជាតិទឹកគ្រប់គ្រាន់។ ទោះបីជាការផឹកទឹក គឺជារឿងល្អបំផុតក៏ដោយ, ប៉ុន្តែពួកគេបានកំណត់សម្គាល់ឃើញថា ទឹកក្រូចឆ្មាដាក់ស្ករគឺជាជម្រើសល្អដទៃទៀត។ ក្រូចឆ្មារបន្ថយការ រីកលូតលាស់នៃគ្រួសក្នុងតម្រងនោម។

អ្នកស្រាវជ្រាវបានផ្តល់ដំបូន្មានថា អ្នកដែលមានហានិភ័យខ្ពស់នឹងគ្រួសក្នុងតម្រងនោមគួរតែធ្វើតាមដូចខាងក្រោមនេះ៖

- ជៀសវាងអាហារ ដែលមានជាតិអូសាឡាតខ្ពស់ដូចជា ស្ពៃបៃតងចាស់, សូកូឡា និងដូងជាដើម

- បន្ថយការញ៉ាំជាតិប្រៃ

- ញ៉ាំសាច់តិច

- ញ៉ាំជាតិកាល់ស្យូមអោយបានគ្រប់គ្រាន់ដែលអាចបន្ថយបរិមាណអូសាឡាត ដែល ត្រូវ បានស្រូបដោយខ្លួនយើងផ្ទាល់

ទោះបីជាតែក្តៅផ្សំពីអូសាឡាតក៏ដោយ, ប៉ុន្តែអ្នកស្រាវជ្រាវបានសម្គាល់ឃើញថា វាពិបាកក្នុងការផឹកដែលបង្កឲ្យជាគ្រួស ក្នុងតម្រងនោមនោះ។ ពួកគេបានបន្ថែមថា អ្នកដែលមានគ្រួសក្នុងតម្រងនោមដែលផឹកតែទឹកកក គួរតែពិនិត្យជាមួយនឹងគ្រូពេទ្យ ប្រសិនបើ ពួកវាកំពុងតែផលិតជាតិអូ សាឡាតច្រើនពេក៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី