CamNews

សាលារាជធានីភ្នំពេញ មិនអនុញ្ញាតិឲ្យធ្វើបុណ្យសព គំរប់១០០ថ្ងៃ របស់លោក កែម ឡី នៅវត្តចាស់នោះទេ

(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នៅតែបន្ដមិនអនុញ្ញាតិ ឲ្យធ្វើបុណ្យសពគំរប់ខួប១០០ថ្ងៃ របស់លោកបណ្ឌិត កែម ឡី នៅវត្តពោធិយារាម ហៅវត្តចាស់នោះទេ ដែលបុណ្យគម្រប១០០ថ្ងៃនេះ គ្រោងនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែតុលា ឆ្នាំ២០១៦ខាងមុននេះ។

តាមលិខិតឆ្លើយតប របស់សាលារាជធានីភ្នំពេញ ឆ្លើយតបសំណើរលើក លោក សៅ កុសល បានបញ្ជាក់ថា បុណ្យខួបគំរប់ខួប១០០ថ្ងៃ លោក កែម ឡី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែតុលា ឆ្នាំ២០១៦ នៅវត្តពោធិយារាម ហៅវត្តចាស់ ស្ថិតនៅសង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ សាលារាជធានីពុំអនុញ្ញាតិជូនឡើយ។

សាលារាជធានី បានឲ្យដឹងថា រាល់បុគ្គល ឬក្រុមណាមួយអះអាងជាតំណាងគណៈកម្មការរៀបចំបុណ្យ ត្រូវពិភាក្សាជាមួយក្រុម គ្រួសារសព ដើម្បិរៀបចំពិធីបុណ្យតាមទំនៀបទម្លាប់ខ្មែរ នៅគេហដ្ឋាន ឬទីកន្លែងបញ្ជុះសព នៅខេត្តតាកែវវិញ។

សូមជំរាបថា កាលពីពេលកន្លងទៅថ្មីៗនេះ សាលារាជធានីភ្នំពេញ ក៏បានបដិសេធនូវសំណើរ របស់លោក​ ប៉ាង ងួនទៀង ដែលបាន អះអាងថា ជាតំណាងគណៈកម្មការរៀបចំបុណ្យខួបគំរប់១០០ថ្ងៃ លោក កែម ឡី ដែលស្នើសុំធ្វើនៅទីតាំងសួនច្បារមុខវត្តបទុមវត្តី រួចមកហើយ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី