(បរទេស)៖ ទាហានស្រី Kurdish អាយុ២២ឆ្នាំ គឺនាង Asia Ramazan Antar បានស្លាប់ ខណៈប្រយុទ្ធជាមួយក្រុមឧទ្ទាម ISIS នៅតាមព្រំដែន ប្រទេសស៊ីរី និងតួកគី កាលពីពេលថ្មីៗនេះ ហើយនាងក៏ជាមនុស្សលេចធ្លោម្នាក់ នៅលើបណ្តាញសង្គម ក្នុងចំណោមមិត្តភក្តិទាំងឡាយ ដែលត្រូវបានមនុស្សជាច្រើនស្គាល់ និងហៅនាងថា «Kurdish Angelina Jolie» ទៀតផង។

Asia ត្រូវបានមនុស្សជាច្រើន មើលឃើញថា នាងមានមុខមាត់ស្រដៀង នឹងតារាហូលីវូតដ៏ល្បី គឺអ្នកស្រី Angelina Jolie តែពេលនេះនាងបាន បាត់បង់ជីវិតទៅហើយ ដោយត្រូវពួកឧទ្ទាម ISIS សម្លាប់ នៅទឹកដីស៊ីរីភាគខាងជើង ក្បែរព្រំដែនប្រទេសតួកគី ក្រោយពីតស៊ូប្រយុទ្ធ ជាមួយពួកនេះ តាំងពីនាងចូលក្រុម Kurdish YPG តាំងពីឆ្នាំ២០១៤ ។

នាង Asia Ramazan Antar គឺជាសមាជិកម្នាក់ នៃក្រុមការពារសិទ្ធិ ស្ត្រីដែលចង់ទាមទារ សេរីភាពឲ្យ Kurdistan ជាអកុសលការតស៊ូរបស់នាង ត្រូវបានបញ្ចប់ទៅហើយ សល់តែកេរ្តិ៍ឈ្មោះនៅប៉ុណ្ណោះ ហើយ Kurdistan បានចាត់ទុក Asia គឺជាអ្នកប្រយុទ្ធដ៏អង់អាចក្លាហានម្នាក់ សម្រាប់ជនជាតិ របស់ខ្លួន៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង