អាមេរិច ៖ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិកបានខឹងសម្បាយ៉ាងខ្លាំងបន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានប្រកាសផែនការដាក់ពន្ធលើការនាំចូលដែកនិងអាលុយមីញ៉ូម។

ប្រទេសកាណាដា និងសហភាពអឺរ៉ុប បាននិយាយថាពួកគេនឹងនាំយកវិធានប្រឆាំងរបស់ខ្លួនដែលពាក់ព័ន្ធជាមួយនឹងពន្ធថ្មី។

ទទ្ទឹមនឹងនេះផងដែរ ម៉ិកសុីកូ, ចិននិងប្រេស៊ីល ក៏បាននិយាយផង ពួកគេនឹងធ្វើការថ្លឹងថ្លែងអំពីការសងសឹកនេះផងដែរ ។

ក្នុងនោះផងដែរ លោក Trump បានបង្ហោះសារនៅលើគណនី tweeted ថា សហរដ្ឋអាមេរិកត្រូវបានបំផ្លាញដោយការធ្វើពាណិជ្ជកម្មអយុត្តិធម៌និងគោលនយោបាយអាក្រក់ ។ លោកបាននិយាយទៀតថា ការនាំចូលដែកថែបនឹងប្រឈមនឹងពន្ធចំនួន ២៥% និងអាលុយមីញ៉ូមចំនួន ១០% ។

ទោះជាយ៉ាងណាក៏ដោយពួកអ្នករិះគន់បានថ្លែងស្ទើរតែដូចៗគ្នាថា ពន្ធគយនឹងបរាជ័យក្នុងការការពារការងាររបស់អាមេរិច ហើយទីបំផុតជនរងគ្រោះគឺជាអ្នកប្រើប្រាស់ទៅវិញទេ នៅពេលដែលត្រូវបានតម្លើងថ្លៃពន្ធ ។ ព័ត៌មានត្រូវបានផ្ញើរនិងធ្វើការចែករំលែកនៅ ទូទាំងអាសុី កាលពីថ្ងៃសុក្រ ។

តូយ៉ូតាបាននិយាយថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រុមហ៊ុនផលិតរថយន្ត អ្នកផ្គត់ផ្គង់រថយន្តនិងអ្នកប្រើប្រាស់ផងដែរ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ ប៊ីប៊ីសុី