ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្សម្នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ៣២៤ នាក់ផ្សេងៗទៀត បានទទួលរងរបួសធ្ងន់ស្រាល ក្រោយពីមានករណី គ្រោះថ្នាក់ធម្មជាតិ គ្រោះរញ្ជួយដី មានកម្លាំងដល់ទៅ ៦,៦ រ៉ិចទ័រ កើតឡើងនៅភាគនិរតីប្រទេសចិន ពោល វាយប្រហារ ខេត្ត Yunnan ផ្ទាល់តែម្តងកាលពីយប់ មិញ យប់ថ្ងៃអង្គារ ទី ៧ តុលា នេះបើយោងតាមសម្តីមន្រ្តីរដ្ឋាភិបាល ក្នុងស្រុក ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មានរដ្ឋចិន ស៊ិនហួរ បានធ្វើសេចក្តីរាយការណ៍អោយដឹងថា ជារួមមនុស្ស ដល់ទៅ ៩២,៧០០ នាក់រងនូវផលប៉ះពាល់ ដោយនៅក្នុងនោះ ក្រុមមនុស្ស ៥៦,៨៨០ រងនូវការខូចខាត ផ្ទះសម្បែងជាដើម ។ របាយការណ៍ បន្តអោយដឹងថា គ្រោះថ្នាក់ធម្មជាតិ រញ្ជួយដី មាន កម្លាំង ខ្លាំងលើក នេះបានកើតឡើង យប់ថ្ងៃអង្គារ ម៉ោង ៩ និង ៤៩ នាទីយប់ (ម៉ោងក្នុងស្រុក ទីក្រុង ប៉េកាំង ប្រទេសចិន)

ភាពរំជើបរំជួល អង្រួនធរណី ត្រូវបានគេមើលអោយឃើញថា មានទូទាំងប្រទេស ដោយនៅក្នុងនោះហា និភ័យក្នុងការធ្វើអោយខូចខាតសម្បទា ផ្សេងៗមួយចំនួនទៀត អាចនឹងរងការគម្រាម គំហែងជាខ្លាំង។ ជាមួយនឹងការឆ្លើយតប ប្រឆាំងទៅនឹងគ្រោះធម្មជាតិ លើកនេះ អាជ្ញាធរ ក្នុងតំបន់ បានចុះជួយសង្គ្រោះ ដោយចេញបទអន្តរាគមន៍ជាបន្ទាន់ ពោល មិនត្រឹមតែបញ្ជូនសម្ភារៈបរិក្ខារនោះទេ តែក៏បានបញ្ជូនក្រុម ជួយសង្គ្រោះភ្លាមៗ ទៅដល់កន្លែងកើតហេតុ ។

គួររំឭកថា កាលពីថ្ងៃទី ៣ សីហា កន្លងទៅនេះ គ្រោះរញ្ជួយដីកម្លាំងខ្លាំង ដល់ទៅ ៦,៥ រ៉ិចទ័រ បានធ្វើការ វាយប្រហារមកលើខេត្ត Yunnan នេះរួចម្តងមកហើយ ក្នុង នោះ បាន សម្លាប់ មនុស្ស ច្រើនជាង ៦០០ នាក់ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ