ភ្នំពេញៈ តារាចម្រៀងប្រុសស្រីល្បីឈ្មោះ ដែលចាប់ដៃគូគ្នាប្រៀបដូច លលកញីឈ្មោល លោក អេឡិច ចិត្រា និង កញ្ញា ឆៃ លីដាឡែន ក្រៅពីអាជីពជាតារាចម្រៀង និងសម្តែងពួកគេទាំងពីរ ក៏បានចាប់អាជីពថ្មីមួយទៀត គឺជាគ្រូបង្ហាត់រាំ។ គ្មានអ្នកណាដឹងទេថា តារាទាំងពីរដួងនេះបានចាប់អាជីពនេះ តាំងពីពេលណាឡើយ ។

ឃ្លីបវីដេអូមួយដែលមានរយៈពេល ប្រមាណជាង១២នាទី ត្រូវបានអ្នកនិយមលេង បណ្តាញទំនាក់ ទំនងសង្គម Facebook បង្ហោះតៗគ្នា ដោយនៅក្នុងឃ្លីបវីដេអូនោះ បង្ហាញឲ្យឃើញ តារាចម្រៀងប្រុសស្រីពីរដួង គឺបុរសសង្ហារ អេឡិច ចិត្រា និង តារាចម្រៀងសិចស៊ី ឆៃ លីដាឡែន បានរៀបរាប់ពីការបង្ហាត់ក្បាច់រាំ ចង្វាក់ធ្វីស ដោយពួកគេបានរៀបរាប់ និងអនុវត្តន៍ឲ្យមើលម្តងមួយវគ្គៗ ឲ្យទស្សនិកជនបានទស្សនា និងហាត់រៀនបន្ថែម ហើយមិនតែប៉ុណ្ណោះពួកគេទាំងពីរនាក់ បានបញ្ចេញក្បាច់រាំ យ៉ាងរស់រវើកជាមួយអតីត ក្រុមតារាចម្រៀងរៃមាស តោមាសផងដែរ ។

ចង់ដឹងថា ទេពកោសល្យ ក្នុងការបញ្ចេញក្បាច់រាំ របស់តារាចម្រៀងមួយគូនេះ មានភាពលេចធ្លោ និងសមជាគ្រូបង្ហាត់ក្បាច់រាំដែរ ឫយ៉ាងណា ។ តោះកុំឲ្យខាតពេលយូរ ទៅទស្សនាជាមួយ Looking TODAY ទាំងអស់គ្នា ៕

ចុចទីនេះ ដើម្បីទស្សនា វីដេអូ

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល