(ភ្នំពេញ)៖ នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ បានបញ្ចូនបុរសម្នាក់មកតុលាការ ដើម្បីសាកសួរករណីរំលោភលើទំនុកចិត្ត លួចលក់អចលនវត្ថុអ្នកដទៃ បទក្លែងលិខិតសាធារណៈ និងបទ ប្រើលិខិតសាធារណៈក្លែង ប្រយោជន៍ស៊ីដាច់ដី របស់ម្ដាយក្មេកតម្លៃជិត១លានដុល្លារ។

សមត្ថកិច្ច បានឲ្យដឹងថា បុរសរូបនេះឈ្មោះ ប៉ម សុផា អាយុ៥០ឆ្នាំ មានទីលំនៅផ្ទះលេខ៣៣២ ផ្លូវលេខ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ត្រូវបានម្ដាយបង្កើត និងម្ដាយក្មេក ឈ្មោះ អ៊ុត អឿន អាយុ៧៧ឆ្នាំនិងឈ្មោះ សាង ង៉ែត ភេទប្រុស អាយុ៥៧ឆ្នាំ ប្ដឹងចោទពីបទ រំលោភលើទំនុកចិត្ត បទលួចលក់អចលនវត្ថុអ្នកដទៃ បទក្លែងលិខិតសាធារណៈ និងបទ ប្រើលិខិតសាធារណៈក្លែង។

ប្រភពព័ត៌មាន បញ្ជាក់ថា កាលពីឆ្នាំ ១៩៩៤ និងឆ្នាំ២០០២ ដើមបណ្ដឹងបានចូលលុយគ្នាទិញដីទំហំ១១៥ម៉ែត្រគុណនឹង១១០ម៉ែត្រ ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ជាអតីតភូមិត្នោតជ្រុំ សង្កាត់ បឹងទំពុន។ ក្រោយមក ក្នុងអំឡុងឆ្នាំ២០១៥ ដើមបណ្ដឹងបានឲ្យកូនប្រសារឈ្មោះ ប៉ម សុផា និងកូនបង្កើតឈ្មោះ សាង សេរី ជួយរកម៉ូយលក់ដីនេះ។

លុះមកដល់ចុងខែធ្នូ២០១៥ ស្រាប់តែកូនប្រសារនិងកូនបង្កើតលួចលក់ដីនោះក្នុងតំលៃជិត១លានដុល្លារយកប្រាក់ ធ្វើជាប្រយោជផ្ទាល់ខ្លួន មិនប្រគល់អោយដើមបណ្ដឹងនោះទេ។

បន្ទាប់ពីដឹងរឿងនេះ ដើមបណ្ដឹង បានស្រាវជ្រាវនៅសាលាសង្កាត់បឹងទំពុន ដោយរកឃើញលិខិតផ្ទេរសិទ្ធិដីនិងផ្ទះលេខ ០២៣/២០០៣ ចុះថ្ងៃទី០៩ កុម្ភៈ ឆ្នាំ ២០០៣ ពីឈ្មោះ អ៊ុត អឿន ទៅឲ្យឈ្មោះ ប៉ម សុផា និងឈ្មោះ សាង សេរី លើដីទំហំ ១៧៣ម៉ែត្រគុណនឹង១២០ម៉ែត្រ ស្ថិតក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ដែលបច្ចុប្បន្នភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ដែលលិខិតនេះបានក្លែងស្នាមមេដៃស្ដាំរបស់ដើមបណ្ដឹងនិងក្លែងស្នាមមេដៃស្ដាំមេភូមិឈ្មោះ ឃឹម វ៉ាន់ ធ្វើជាសាក្សី។ ប៉ុន្តែមេភូមិបានចេញលិខិតបដិសេធថាស្នាមមេដៃ ហើយថែមទាំងបានបញ្ជាក់ថាយាយ អ៊ុត អឿន មិនបានផ្ទេសិទ្ធិកាន់កាប់ដីនោះទេ។ ប៉ុន្តែឈ្មោះ ប៉ម សុផា និងឈ្មោះ សាង សេរី បានក្លែងឯកសារផ្ទេរសិទ្ធិ។

ដោយសារមានអំពើទុច្ចរិតនេះ ហើយទើបដើមបណ្ដឹងប្ដឹងឲ្យចាប់ខ្លួន កូនប្រសារតែម្ដង។ ទោះបីយ៉ាងណា រហូតដល់ទល់ពេលនេះ តុលាការពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី