(ភ្នំពេញ)៖ ថ្មីៗនេះ តារាសម្តែងមានទម្រង់មុខសិចស៊ី ឌុច លីដា បានបង្កការភ្ញាក់ផ្អើលខ្លាំង សម្រាប់ទស្សនិកជនគាំទ្រ ខណៈនាងបានបង្ហោះរូបថតមួយសន្លឹក ដោយបានបង្ហាញនឹងរៀបរាប់ប្រាប់ថា បុរសត្រូវសង្សារស្លាប់ចោល ទាំងស្តាយស្រណោះអាឡោះអាល័យ ធ្វើឲ្យអ្នកនិយមលេងហ្វេសប៊ុក ជាច្រើនមានចម្ងល់គ្រប់ៗថា កន្លងមក លីដា ពុំធ្លាប់បង្ហាញមុខ ឬប្រាប់គេសាធារណៈបានដឹងឮថា នាងមានស្នេហានោះទេ ចុះហេតុអ្វីពេលនេះ ស្រាប់តែនាងមានសង្សារហើយត្រូវស្លាប់យ៉ាងដូច្នោះទៅវិញ ?

ដំណឹងនៃការស្លាប់ បុរសជាសង្សាររបស់តារាសម្តែង ឌុច លីដា ដែលពុំត្រូវបាននរណាម្នាក់ស្គាល់ពីអត្តសញ្ញាណ ត្រូវបានបង្ហោះនឹងចែករំលែកបន្ត ពាសពេញបណ្តាញសង្គមហ្វេសប៊ុក កាលពីព្រឹកនេះ បានធ្វើឲ្យទស្សនិកជនជាច្រើន សម្តែងអារម្មណ៍សោកស្តាយ ស្ទើរគ្រប់គ្នា ព្រោះនឹកស្នានតែការពិត ដូចអ្វីដែលនាងបានបង្ហោះ ព្រោះមានសរសេរភ្ជាប់ ជាមួយរូបថតមួយសន្លឹកថា «គ្មានអ្នកណាយល់អារម្មណ៌ ដែលបាត់បង់សង្សារជាទីស្រលាញ់ គាត់បានចេញឆ្ងាយទៅ ដោយមិនត្រឡប់ទុកឲ្យខ្ញុំវេទានា និងរកសង្សាថ្មីមួយទៀត.»។

ការបង្ហោះរូបថត ដោយមានការសរសេរបង្ហោះសារ ពីសំណាក់តារាស្រីកំពុងក្រសោម បានតំណែងទីផ្សារសម្តែងជាតួឯកស្ទើរគ្រប់រឿងរបស់ កញ្ញា ឌុច លីដា ខាងលើនេះ មិនត្រឹមតែភ្ញាក់ផ្អើលចំពោះទស្សនិកជន ក្នុងស្រុកនោះទេ ថែមទាំងបង្កការចាប់អារម្មណ៍ខ្លាំង ដល់អ្នករស់នៅក្រៅប្រទេសទៀតផង ស្របពេលមានអ្នកខ្លះ បានសរសេរផ្ញើរសារចូលរួមរំលែកទុក្ខ តាមរយៈបណ្តាញហ្វេសប៊ុកទៀតផង។ ប៉ុន្តែបន្ទាប់ពីធ្វើឲ្យមានទស្សនិកជន ជាច្រើនភ្ញាក់ផ្អើលហើយនោះ ស្រាប់តែកញ្ញា ឌុច លីដា បានចេញមុខបញ្ជាក់ជាថ្មី ដើម្បីកុំឲ្យមានការយល់ច្រឡំបន្តទៀតថា «វាគ្រាន់តែជាកាសម្ដែងរឿង( ណារ៉ូ សូម៉ាលី) ដែលសង្សារបស់នាង សុម៉ាលី ត្រូវស្លាប់ តែការពិតមិនមាននរណាម្នាក់ បានស្លាប់នោះទេ»។

បន្ទាប់ពីបានដឹងច្បាស់ការពិតពីកញ្ញា ឌុច លីដា ដូច្នេះ គេសង្កេតឃើញមាន ទស្សនិកជនមួយចំនួនធំ បានបង្ហាញពីអារម្មណ៍ស្រងាកចិត្តគ្រប់ៗគ្នា ព្រោះដំបូងឡើយ ពួកគេស្មានតែជារឿងការពិត ប៉ុន្តែផ្ទុយទៅវិញបែរជានាង ប្រាប់ថា ការសម្តែងភាពយន្តទៅវិញ៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី