ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿង ញៀន រាជធានីភ្នំពេញ ដឹកនាំដោយ លោក ប៊ន សំអាត ស្នង ការរង និងមានការឯកភាពពីព្រះរាជអាជ្ញារង លោក សៀង សុខ នៅម៉ោង ៨ និង៤០នាទីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៥ បានចុះទៅបង្ក្រាបករណីចែកចាយ និង ប្រមូលផ្តុំគ្នាជក់ថ្នាំញៀន នៅផ្ទះសំណាក់ «ឋាឡាលី» ទល់មុខ វត្តទួលទំពូងតាមផ្លូវលេខ១៤៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ដោយឃាត់ខ្លួនជនសង្ស័យ១៣នាក់ ស្រី ៥នាក់ មេការផ្ទះសំណាក់ម្នាក់ និងដកហូតថ្នាំ១៤កញ្ចប់។

ការឆ្មក់ចូលបង្រ្កាបនេះ កម្លាំងនគរបាលបានឆែកឆេរជាច្រើនបន្ទប់ ហើយប្រទះឃើញមានការជក់ និង ប្រើប្រាស់ យ៉ាងអនាធិបតេយ្យ ព្រមទាំងដកហូតឧបករណ៍ជាច្រើនផងដែរ។

ក្រោយការបង្ក្រាប និងចាប់ខ្លួន ជនសង្ស័យទាំង ១៣នាក់ និងវត្ថុតាងត្រូវបានសមត្ថកិច្ចដឹកយកទៅសួរនាំ បន្តនៅ ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមនីតិវិធី ហើយសម្រាប់ផ្ទះសំណាក់វិញ នឹងត្រូវបិទចោលតែម្តង ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល