CamNews

បើ Real Madrid ឈប់ត្រូវការ Carlo Ancelotti ហើយ ទុកឲ្យ AC Milan របស់អ៊ីតាលី ត្រូវការវិញម្ដង

ព័ត៌មានកីឡា៖ លោក Ancelotti អតីតគ្រូបង្វឹកក្នុងក្រុម Real Madrid ត្រូវនារទេះចេញកាលពីដើមសប្ដាហ៍ ត្រូវបានក្រុម AC Milan របស់ប្រទេសអ៊ីតាលី ធ្វើការទំនាក់ទំនង មកឈរឈ្មោះជាបេក្ខជន​ ដើម្បីជំនួសតំណែងលោក Filippo Inzaghi ដែលត្រូវក្រុមគ្រោងនឹងដកចេញរដូវកាលថ្មីនេះផងដែរ។

ប្រភពព័ត៌មានបានឲ្យដឹងថា​ ក្រោយពីលេចឮដំណឹង Real Madrid បានប្រកាសលាឈប់ដំណែងលោក  Ancelotti ភ្លាមថ្នាក់ដឹកនាំក្រុម​ AC Milan លោក Silvio Berlusconi ក៏ប្រញាប់ប្រញាលធ្វើកាទាក់ជាបេក្ខ​ជន​ទី ១ តែម្ដង។ ក្នុងចង្កោមនៃការជ្រើសតាំងដូចគ្នា ក្រុម AC Milan ក៏មានបេក្ខជនជាច្រើនចាប់អារម្មណ៍នឹង ដំណឹងនេះផងដែរ​ ដោយហេតុមានតែ Ancelotti ​នេាះទេដែលជាជម្រើសទី១ របស់ក្រុម ។

ផ្អែកនឹងការលើកឡើងនេះផងដែរ លោក Silvio Berlusconi បានមានប្រសាសន៍ពេញៗមាត់ក្នុងសន្និសិត​ការសែតថា គាត់បានធ្វើការទាក់ទងទៅកាន់លោក Ancelotti ភ្លាមៗពេលដែលលេចឮដំណឹង។ ប៉ុន្ដែយើង​​ក៏នៅមាន បេក្ខជន ៤រូបទៀតផងដែរ​ដែល ចូលខ្លួនមកដាក់ពាក្យជាមួយគ្នា។ តែទោះបីជាយ៉ាងណាក៏​​​ដោយ យើងនៅតែមានជម្រើសដ៏ល្អបំផុតសម្រាប់ការជ្រើសតាំងជាថ្មីនេះ ។

គូរបញ្ជាក់ផងដែរ ដំណើរចាកចេញពី Real Madrid​ របស់លោក Ancelotti ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់​ក្រុម AC Milan ជាខ្លាំង​ ដែលភាគរយនៃក្ដីសង្ឃឹមមិនតិចជាង​លោក Rafa Benitez ដែលមានចំពោះ Real Madrid នៅពេលនេះ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ app.onefootball