CamNews

ប៉ែន ចំរ៉ុង ​​ត្រូវ​​​បាន​​​ស្ថានីយ​​ទូរទស្សន៍ PNN បដិ​សេធ​ថា ពុំ​​មាន​​ការ​​ប្រជុំ​​ដក​​​តំណែង​​​ជា

(ភ្នំពេញ)៖ បន្ទាប់ពីផ្ទុះនូវសង្គ្រាម ពាក្យសម្តីហែកហួគ្នាជាថ្មី រវាងតារាសម្តែង និងជាពិធីករប្រុស លោ​​ក ប៉ែន ចំរ៉ុង ជាមួយអតីតភរិយា អ្នកនាង ភិន សុដាលីស និង​លោក អ៉ិន សុភិន ត្រូវជា​ឪពុក ក្រោយពេលកូនស្រី ដែលជាដំណក់ឈាមរួមគ្នា របស់អ្នកនាងភិន សុដាលីស និងលោក ប៉ែន ចំរ៉ុង ទើបតែសម្រាលបាន ប្រមាណជាង១សប្តាហ៍រួចមក ​ថ្មីៗនេះ ស្រាប់តែមានការលេ​ច​ឮ​ដំណឹងមកថា ពិធីករ និងជាតារាសម្តែង លោក ប៉ែន ចំរ៉ុង ត្រូវបានខាងស្ថានីយទូរទស្សន៍ PNN បើកការប្រជុំសម្រេចដកតំណែង ពិធីកររបស់លោក ចេញពីកម្មវិធីកំសាន្ត ដើម្បីកុំឲ្យប៉ះពាល់ដល់កិត្តិយស ស្ថានីយទូរទស្សន៍។

ប្រភពលេចចេញ ពីមាត់ចាបមាត់ព្រាប បានខ្សឹបខ្សាវគ្នាថា បច្ចុប្បន្នតារាសម្តែងប្រុស សម្បូររឿងអាស្រូវ លោក ប៉ែន ចំរ៉ុង ត្រូវបានភាគីអ្នកគ្រប់គ្រង ស្ថានីយទូរទស្សន៍ PNN ប្រជុំសម្រេចធ្វើ​កា​រ​ដកតំណែង ជាពិធីករចេញពីស្ថានីយទូរទស្សន៍ដ៏ធំ មួយនេះហើយ​ ប៉ុន្តែមិនត្រូវបានបញ្ជាក់​ច្បា​ស់ទេថា ការដកតំណែងពិធីករ​របស់ លោក ប៉ែន ចំរ៉ុង ចេញពី PNN បណ្តាល​មកពីមូ​ល​ហេតុអ្វី ឲ្យប្រា​ក​នៅ​ឡើយទេ គ្រាន់តែមានការសង្ស័យថា អាចបញ្ហានៃរឿងអាស្រូវ​ ផ្ទុះជម្លោះជា​មួ​យថៅកែផលិតកម្ម មហាហង្ស គឺលោក អ៉ិន សុភិន។

ស្របពេលជាមួយគ្នា នៃដំណឹងដ៏រសើបនេះ កំពុងផ្ទុះឡើង ហើយជាចម្ងល់ចង់ដឹង ការពិតពីសំណាក់ទស្សនិកជននេះដែរ គេហទំព័រ Khmertalking នារសៀលថ្ងៃទី២៥ ខែតុលាឆ្នាំ២០១៦ នេះបានភ្ជាប់ទំ​នា​​ក់ទំង​​ ទៅ​ក្រុមការងាររបស់ស្ថានីយទូរទស្សន៍ PNN ហើយត្រូវបានបញ្ជាក់ ប្រា​ប់មកវិញថា គ្មាន​រឿងនេះកើ​តឡើ​ង​លើ លោក ប៉ែន ចំរ៉ុង ឡើយ ហើយបានចាត់ទុកដំ​ណឹងនេះ ជាការប្រឌិ​តរឿ​ងឡើយ ពី​សំណាក់បុគ្គលមួយចំនួនតូច ប៉ុណ្ណោះ។

ប្រភពពីក្រុមការងារ របស់ស្ថានីយ៍ទូរទស្សន៍ PNN ដដែល បានបន្តថា រឿងដែលគេនិយាយថា ដកលោក ប៉ែន ចំរ៉ុង ចេញពីកម្មវិធីរបស់ ទូរទស្សន៍PNN គឺគ្មានទេ ព្រោះគាត់(ប៉ែន ចំរ៉ុង) ជា​បុគ្គលិកធ្វើការងារ​ល្អ​ជាមួយ PNN។ ម្យ៉ាងទៀត​រឿងផ្ទាល់ខ្លួន​ និងការងារ គឺផ្សេងដាច់ពីគ្នា គ្មានពាក់ព័ន្ធជាមួយការងា​នោះឡើយ។

ប្រភពខាងលើបានបន្ថែម​ថា សម្រាប់គម្រោងដក​​លោក ប៉ែន ចំរ៉ុង ចេញពីពិធីករ​​របស់​ស្ថានីយ៍ទូរទស្សន៍ PNN ក៏គ្មានដែរ ព្រោះរាល់បញ្ហា​រឿង​អាស្រូវ ខាងក្រៅគឺសុទ្ធ​សឹងតែ​​ជារឿងផ្ទាល់ខ្លួន ពុំមានពាក់ព័ន្ធជាមួយការងារ របស់ក្រុមហ៊ុនឡើយ។ ដូច្នេះយើងគិតថា នេះគ្រាន់តែជាពាក្យចរចាមរ៉ាម ដែលប្រឌិតឡើង តែប៉ុណ្ណោះ។

ដោយឡែក ជុំវិញរឿងរ៉ាវ ដ៏រសើបនេះ Khmertalking បានធ្វើការទំនាក់ទំនង ទៅកាន់តារាសម្ដែង លោក ប៉ែន ចំរ៉ុង ដែលជាម្ចាស់សាមីខ្លួន ដើម្បី​បកស្រាយបំភ្លឺ ឲ្យមហាជន និងអ្នកគាំទ្រអស់ចម្ងល់ ប៉ុន្តែមិនអាចទាក់ទងបានទេ ព្រោះទូរស័ព្ទ ត្រូវបានបិទ ខណៈដែលនេះជា​ទម្លាប់របស់លោក ប៉ែន ចំរ៉ុង ទៅហើយ ក្នុងការមិនចេញមុខបកស្រាយ ជាមួយបណ្ដាញសារព័ត៌មាន​ណាមួយ ពេលលោកជួបប្រទះនូវរឿងរ៉ាវ អាស្រូវម្ដងៗ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង