CamNews

រមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់ដ៏ស្រស់ស្អាត ល្បាក់ខោន

កុមារ​កម្ពុជា ដែល​បាន​បញ្ចប់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​៩ នឹង​​បាន​ស្គាល់​ទីតាំង​ភូមិ​សាស្រ្ត​នេះ​យ៉ាង​
ច្បាស់​  គឺ​ទឹក​ជ្រោះល្បាក់​ខោន​ ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា។ ពួក​គេ​ដឹង​ថា នេះ​គឺជា
​តំបន់មួយ  ​ដែល​ទន្លេ​មេគង្គ​ហូរ​ ឆ្លង​កាត់​ចុះ​មកមាន​កំពស់ ​២៦ម​ចេញ​ពីខ្ពង់រាប​   ជាប់​ព្រំដែន
​ប្រទេស​កម្ពុជា​ និង ​សា​ធារណ​រដ្ឋឡាវ។​  តែទោះ​បីជា​យ៉ាង​ណា​ ក៏ដោយ ក៏​មនុស្ស​ភាគ​ច្រើន​
ប្រហែល​ជា​មិន​សូវបាន ទៅទស្សនានៅតំបន់នោះទេ។

នៅ​ក្នុង​រដូវ​ភ្លៀង​នៅ​ពេល​ដែល​ទឹក​ទន្លេចាប់​ផ្តើម​ឡើង​ពេញ​ប្រៀប​មាត់​ច្រាំង​ដោយ​ទំហំ​ទឹក​ធំ
​និង​ ល្បឿន​កាន់​តែ​ខ្លាំង​នោះ ​បាន​បង្កើត  ​ឲ្យ​មាន​ទស្សនីយភាព​  កាន់​តែ​ស្រស់ស្អាត​ គួរ​ជា​ទី​
គយគន់​ជា មួយ​ផ្សែង​អ័ព្វ​ដែល​បាន​ផុស​ចេញ​ពី  ​ទឹក​ដែល​កំពុង​ធ្លាក់​។ ​ចំណែក​ឯ ​នៅ​ក្នុង​រដូវ
ប្រាំងវិញ ​ទឹក​ក៏ចាប់​ ផ្តើម​ចុះស្រក​ បាន​នាំ​ឲ្យ​ទីនេះ​លេច​ចេញ​   នូវ​ទេសភាព​ល្អ​ត្រកាល​ ប្រែ

​ក្លាយ​ជា​វាល​ ដែល​រំលេច ដោយ​ថ្មពណ៌​ក្រហម​ ខ្មៅ​ និង​ស។​ តែ​ភ្ញៀវទេសចរ ​ដែល​បានទៅ
​លេង​នៅ​ទីនោះ ​ក៏​ត្រូវ​​ប្រយ័ត្ន​ នឹង​ដុំ​ថ្ម​ស្រួចៗ​  រដិបរដុប   ​ដែល​នៅ​ទីនោះ​ផងដែរ។ ចំណែក​
លោក​កាំ​ ពួយ​បាន​និយាយ​ថាខាង​ពីមុន​ទីនេះ​ពុំ​សូវ​មាន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ទេ ​ពី​ព្រោះ
​ការ​ធ្វើ​ដំណើរ​តាម​ទូក​បាន​ជូប​ការ​លំបាក   ​ដោយ​ត្រូវ​ប្រឈមមុខ​ នឹង​គ្រោះ​ថ្នាក់​ ដោយ​សារ
​បុក នឹង​របាំងថ្ម​ធំៗ​ដែល​នៅ​ក្នុង​ទន្លេ។

ដូចគ្នា​នេះ​ដែរ​ អ្នក​ស្រុក​រស់​នៅ​តំបន់​នេះ​បាន​និយាយ​ថា ​ភ្ញៀវទេសចរ​ មិន​ហ៊ាន​ជិះ​ទូក​មក​ទី
​នេះ​ទេ ​ ព្រោះ​ខ្លាច​បុក​នឹង​របាំងថ្ម និង ​ខ្លាច​ទឹក  ​ដែលមាន​ល្បឿន​ខ្លាំង​នៅ​ទីនេះកួច​យក​ទៅ ​
ហើយ​មានតែអ្នក​ដែល​រស់​នៅ​ទីនេះដែល​ដឹង​ពីល្បឿន​ទឹក​ និង​ស្ថានភាព​ផ្លូវ​ទឹក​ច្បាស់​ ដែល​
អាច​ធ្វើ​ ដំណើរ​មក​ទីនេះ​បាន។

នៅ​ពេល​ថ្មីៗ ​នេះ ក៏មាន​ក្រុម​ទេសចរ​បាន​ចាប់​​ផ្តើម​ធ្វើ​ដំណើរ​មក​កំសាន្ត​នៅ​រមណីដ្ឋាន​ ទឹក
ធ្លាក់​ល្បាក់​ខោន​នេះ​ដែរ​ហើយ​ពួក​គេ​មួយ​ចំនួន​ជាភ្ញៀវ​ទេសចរ​ ហើយ​បាន​ស្លៀក​សំលៀក​
បំពាក់​ ការពារ​សុវត្ថិភាព​នៅពេល​ដែល​ពួកគេ​ធ្វើដំណើរ​តាម​ទូក​មក​ទស្សនា​នៅ​ទីនោះ។

លោកកាំ​ ពួយ​ បាន​​និយាយ​​បន្ត​ទៀត​ថា   "​ ទោះ​បី​ជា​យ៉ាងណា​ក៏ដោយ​ ពួក​គេហាក់​ដូចជា​
ពេញ​ចិត្តនឹង​ការ​ធ្វើ​ដំណើរថ្មើ​ជើង​នៅជុំវិញ​បរិវេណ​ទឹកធ្លាក់​ជាងការ​ធ្វើដំណើរ​ដោយទូក​។
​ពីព្រោះ​ថា នៅ ​រដូវប្រាំង​ ទឹក​ចាប់​ផ្តើម​ស្រក   ហើយកំលាំង ទឹកខ្សោយ។ ចំណែកនៅរដូវ

វស្សាវិញ ទឹកមានទំហំធំ ទឹកកូចមានល្បឿនខ្លាំង និងហូរលឿន   ដែលនាំឲទូកពិបាកឆ្លង
កាត់។  ហើយគាត់បន្តទៀតថា  នៅរដូវណាក៏ដោយ ក៏ធ្លាក់នៅទីនេះប្រកបដោយសភាព
គ្រោះថ្នាក់ជានិច្ច" ។ អ៊ុំកាំ​ ពួយ​បាន​រស់​នៅ​ក្នុង​ភូមិ ​អន្លុង​ស្វាយ ​ឃុំ ​ព្រះរុំកិល​ ស្រុក​ថាឡា​
បូរិវ៉ាត់​ ខេត្តស្ទឹងត្រែង​ ។ គាត់ ​បាន​និយាយ​ថា ​   ទី​នេះ​សម្បូរ​ត្រី​ខ្លាំង​ណាស់ ​នៅ​ពេល​ទឹក​
ធ្លាក់។​ ទឹក​ធ្លាក់​ល្បាក់ខោន​ ឬ​ទឹក​ធ្លាក់​សុភមិត្រ​ គឺជា​តំបន់​មួយ​ដែល​ទឹក​ទន្លេមេគង្គ​ហូរ​ឆ្លង
​កាត់  ​​ហើយ​ស្ថិត​ នៅ​ក្នុង​ឃុំ ​ព្រះរំកិល ​ស្រុក​ថា​ឡាបូរិវ៉ាត់​ ខេត្ត​ស្ទឹងត្រែង ​និង​ស្ថិត​ក្នុង​ភូមិ
​កំពង់​ស្រឡៅ ​ស្រុកឆែប ​ខេត្ត​ព្រះវិហារ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​៕

សូមទស្សនា រូបភាព ខាងក្រោម

ដោយ៖ វណ្ណៈ
ប្រភព៖ t​ourismcambodia