តារាកំប្លែងជើងចាស់ដ៏មានប្រជាប្រិយភាពគឺ នាយចេក បានស្ងាត់ពីសិល្បៈអស់ពេលជាច្រើនឆ្នាំ ដែលបច្ចុប្បន្នមុខរបរលោក គឺជាអ្នកលក់ដូរតាមចិញ្ចើមផ្លូវ។

ជាក់ស្តែង ក្នុងរដូវភ្ជុំបិណ្ឌក៏មកដល់ នៅក្នុងនោះក៏មានតារាប្រុសស្រីជាច្រើន បានលេចមុខនៅលើកញ្ចក់ទូរទស្សន៍គ្រប់គ្នា ក៏ប៉ុន្តែលោកបែរជានៅ ផ្ទះលក់ដូរតាមផ្លូវទៅវិញ។

តារាប្រុសជើងចាស់ នាយចេក បានរៀបរាប់យ៉ាងគួរឲ្យអាណិត ជាមួយនឹងក្តីសង្ឃឹមថា ខ្លួននឹងបានឡើងឆាកដូចតារាដទៃវិញបាន ដោយក្នុងនោះលោកបានបង្ហាញអារម្មណ៍យ៉ាងដូច្នោះថា៖

«កាលពីមុនដល់រដូវបុណ្យម្ដងៗ តែងតែជូនពរបងប្អូន តាមរយៈស្ថានីយ៍ទូរទស្សន៍បានផ្អាកមួយរយៈមកនេះ ពីព្រោះមេក្រុមគេថាលុយតិចមនុស្សច្រើនចែក មិនគ្រាន់ក៏ឲ្យខ្ញុំផ្អាកពីការសម្ដែងទាំងមានការស្ដាយ ថាធ្លាប់សម្ដែងជូនបងប្អូនសើចសប្បាយរីករាយ នឹងមានការគាំទ្រខ្ញុំទាំងចាស់ក្មេងផងដែរ។ តែសព្វថ្ងៃខ្ញុំនៅតែលេងជូនបងប្អូនកូនក្មួយតាមរយៈភ្លេងការភ្លេងសម័យអាយ៉ៃកំប្លែង បុកល័ក្ខ និងទៅតាមបណ្តាខេត្ត ដែលមានតម្លៃសមរម្យផងដែរ ហើយខ្ញុំក៏នៅមានការសង្ឃឹមថា គង់ថ្ងៃណាមួយនឹងមានវត្តមានតាមស្ថានីយ៏ទូរទស្សន៍វិញ ជាមិនខាន ដែលទោះយ៉ាងណាក៏ឆ្លៀតពេលវេលាជូនពរ បងប្អូនតារយៈហេ្វសប៊ុកផងដែរ សូមជូនពរបងប្អូនទាំងអស់ បានសុខក្នុងការធ្វើដំណើរ ទៅតាបណ្តាខេត្តជួបជុំបងប្អូន ក្នុងពិធីបុណ្យភ្ជុំបានសេចក្ដីសុខសប្បាយគ្រប់ក្រុមគ្រួសារ សូមអរគុណបងប្អូន ដែលនៅគាំទ្រការសម្ដែងរហូតមក»៕

ក្រោយឃើញបែបនេះ មានទស្សនិជនជាច្រើនមានការអានិតដល់លោក ថែមទាំងចង់ឃើញលោកមានវត្តមានក្នុងកញ្ចក់ទូរទស្សន៍សារជាថ្មីផងដែរ ៕

អត្ថបទ៖ ចំរើន