កំពត ៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង កាលពីវេលាម៉ោង ៤និង៣០ នាទីទាបភ្លឺ ថ្ងៃទី២១
ខែមីនា ឆ្នាំ២០១៣ នេះ ស្ថិតនៅ លើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្ដកំពត នៅពេលដែលគេប្រទះឃើញសពបុរសម្នាក់ ត្រូវបានរថយន្ដធុនធំមួយគ្រឿង បុកនិងកិន ស្លាប់
ប៉ុន្ដែសពបុរសរូបនេះ ត្រូវបានបុរស ម្នាក់ទៀត អះអាងថា ជាចោរលួចម៉ូតូរបស់ខ្លួន ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរង គ្រោះ ដែលស្លាប់ខាងលើ និងជាចោរលួច ម៉ូតូមានឈ្មោះ
អ៊ុង សួង អាយុ៥៦ឆ្នាំ រស់នៅភូមិកំពង់ក្រែង ឃុំកំពង់ក្រែង ស្រុក ទឹកឈូ ខេត្ដកំពត ត្រូវបានសាក្សី
និងប្រជាពលរដ្ឋក្បែរកន្លែង កើតហេតុនិយាយថា ត្រូវរថយន្ដធុនធំមួយគ្រឿង បុកនិងកិនស្លាប់ រួច
បើករត់ ខណៈជនរងគ្រោះ កំពុងជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ក្នុងទិសដៅ
ពីកើតទៅលិច ។

សមត្ថកិច្ចបានបន្ដថា ក្រោយជួបគ្រោះថ្នាក់ចរាចរខាងលើនេះ ស្រាប់តែមានបុរសម្នាក់ឈ្មោះវ៉ាន់នី
រស់នៅ ភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ចេញមុខ មកអះអាងថា ម៉ូតូដែលជននេះជិះ គឺជាម៉ូតូ
របស់ខ្លួន ដូច្នេះទើបដឹងថា ជនរងគ្រោះខាង លើ គឺជាចោរលួចម៉ូតូសោះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល