ភ្នំពេញ ៖ បុរសម្នាក់ រួមជាមួយបងថ្លៃ ស្រីរបស់ខ្លួនបានធ្វើដំណើរមកកាន់ប៉ុស្ដិ៍នគរ បាលទួលសង្កែ
ខណ្ឌឫស្សីកែវ កាលពីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៣ ក្នុងគោលបំ ណងដាក់ពាក្យបណ្ដឹង និងអំ
ពាវនាវឱ្យសមត្ថ កិច្ចមានវិធានការជួយស្វែងរកភរិយារបស់ ខ្លួន ដែលទើបនឹងរៀបការ បានចំនួន
៣ថ្ងៃ ហើយបាត់ខ្លួន មិនដឹងជាទៅទីណា បើទោះ បីបុរសរូបនេះ អះអាងថា មុនពេលរៀបការ ពេល
កំពុងរៀបការ និងក្រោយពេលរៀបការ ពួកគេទាំងពីរនាក់ មិនដែលមានបញ្ហាអ្វីកើត ឡើងក៏ដោយ
នោះ ។

លោកកុក មករា ហៅពៅ អាយុជាង ២០ឆ្នាំ មុខរបរជាកម្មករសំណង់រស់នៅផ្ទះជួលក្នុងភូមិទួលគោក
សង្កាត់ទួលសង្កែ ខណ្ឌ ឫស្សីកែវ និងមាន ស្រុកកំណើតនៅភូមិរកា គយ ឃុំដំរីពួន ស្រុកស្វាយអន្ទរ
ខេត្ដព្រៃវែង ក្នុងទឹកមុខស្រងូតស្រងាត់ ដោយសារតែពិបាកចិត្ដបាត់ប្រពន្ធ ក្រោយរៀបការបាន ៣ថ្ងៃ
បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ភរិយា ដ៏ថ្មីថ្មោងរបស់ខ្លួន នឹងទើបក្រេបរាត្រីទឹក បានចំនួន២យប់នោះ
បានបាត់ខ្លួនកាលពី រសៀលថ្ងៃ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៣ បន្ទាប់ ពួកគេបានរៀបអាពាហ៍ពិពាហ៍តាម
ប្រពៃណី នៅឯស្រុកកំណើតខាងស្រី កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៣ កន្លងទៅ ។

លោកកុក មករា បាននិយាយថា ប្រពន្ធ របស់ខ្លួនដែលបាត់ដំណឹងសូន្យឈឹង ហើយមិនទាន់រកឃើញ
និងមិនទាន់វិលត្រឡប់មក ផ្ទះវិញនោះ រហូតមកដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៣ មានឈ្មោះសម្បត្ដិ
សុភណ្ឌ អាយុ ២២ឆ្នាំ មានមុខរបរជាកម្មការិនីរោងចក្រ វិនខែម ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ
ហើយមានស្រុកកំណើតនៅភូមិត្នោត ឃុំ រកា ស្រុកពារាំង ខេត្ដព្រៃវែង និងបច្ចុប្បន្ន ស្នាក់នៅបន្ទប់
ជួលជាមួយប្ដី ។

បុរសជាប្ដីរូបនេះ បានប្រាប់សមត្ថកិច្ច ទាំងការអស់សង្ឃឹមថា ពួកគេទាំងពីរនាក់ បានដឹកដៃគ្នាចូល
រោងការ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយអះអាងថាភរិយារបស់ខ្លួនបានលះបង់កាយលះ
បង់ចិត្ដ និងព្រមស្មោះស្មគ្រ័អស់មួយជីវិតចាប់ដៃគូជាមួយគ្នា ដោយគ្មាននរណាបង្ខំ នរណាឡើយ
ពោលពុំមានបញ្ហាអ្វីកើតឡើងនោះឡើយ ។ ប៉ុន្ដែ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៣កន្លងទៅ នេះ
ពួកគេទាំងពីរនាក់ បាននាំគ្នាមក រកផ្ទះជួលនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដោយសារតែខ្លួន
ជាប្ដីធ្វើជាកម្មករសំណង់ និងខ្លួនជាប្រពន្ធធ្វើកម្មការិនីកាត់ដេររោងចក្រ ។

បុរសកំសត់ខាងលើនេះ បាននិយាយទៀតថា លុះពេលពួកគេសម្រាកបានបន្ដិច ប្រពន្ធក្មេងខ្ចីដែល
ទើបនឹងក្រេបទឹកឃ្មុំជា មួយគ្នាបានចំនួន ២យប់នោះ ប្រាប់ប្ដីថាចង់ទៅរកទិញបង្អែមហូប នៅឯផ្សារ
ទំនប់នៅ វេលាម៉ោង៣រសៀលថ្ងៃដដែលនេះ ប៉ុន្ដែមួយម៉ោងក្រោយមក នៅពេលចាំបាត់ៗមិនឃើញ
ប្រពន្ធរបស់ខ្លួនត្រឡប់មកបន្ទប់ជួល វិញក៏នាំគ្នាដើររក ហើយទាក់ទងទៅក្រុម គ្រួសារនៅឯស្រុក
កំណើត រួចក៏មិនដឹងនោះ កាន់តែភ័យខ្លាំងឡើងៗ ទើបសម្រេចចិត្ដមក ដាក់ពាក្យបណ្ដឹងនៅកន្លែង
សមត្ថកិច្ច ដើម្បី ឱ្យសមត្ថកិច្ចជួយអន្ដរាគមន៍ស្វែងរកភរិយា របស់ខ្លួន ។

ស្ដ្រីឈ្មោះសម្បត្ដិ សុភី ដែលអះអាងថា ជាបងស្រីបង្កើតរបស់នារីបាត់ខ្លួន បានប្រាប់ សមត្ថកិច្ចផង
ដែរថា ការបាត់ខ្លួនប្អូនស្រីខាង លើនេះ កើតឡើងដោយមិនដឹងមូលហេតុ ពិតប្រាកដនោះឡើយថា
តើរូបគេអាចត្រូវ ជនខិលខូចដាក់ថ្នាំ រួចនាំទៅកន្លែងណាផ្ដេស ផ្ដាស់ ហើយម្យ៉ាង ទៀតព្រួយបារម្ភ
ថា ខ្លាច ប្អូនស្រីជួបគ្រោះថ្នាក់ចរាចរ ។ ជាមួយគ្នា នេះ ទាំងប្ដី និងបងស្រីបង្កើតសូមអំពាវនាវ ដល់
ប្រជាពលរដ្ឋណា ដែលបាន ឃើញ ភិន ភាគដូចបង្ហាញនៅក្នុងការចុះផ្សាយរបស់ មជ្ឈមណ្ឌលព័ត៌
មានដើមអម្ពិលនោះ សូម ជួយផ្ដល់ព័ត៌មានដល់ពួកគេផង ដើម្បីឱ្យដឹង ពីដំណឹងប្រពន្ធ និងប្អូនស្រី
ដែលបាត់ខ្លួនអស់ រយៈពេលពីរបីថ្ងៃមកនេះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល