ភ្នំពេញ៖ ជាលទ្ធផលសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បាន សម្រេចឲ្យកីឡាការិនី ស៊ន សៀវម៉ី ម្ចាស់មេដាយមាសកីឡា អាស៊ីជាប់សញ្ញាបត្របាក់ឌុបដោយ ស្វ័យប្រវត្តិ និងផ្ដល់ អាហាររូបករណ៍ រហូតរៀនចប់ថ្នាក់បរិញ្ញាបត្រ រួមទាំងផ្ដល់នូវប្រាក់ រង្វាន់លើកទឹកចិត្ត ប្រមាណជិត៤ម៉ឺនដុល្លារ ផងដែរ ក្នុងឱកាសដែលក្រុម ប្រតិភូ-អត្ដពលិក ចូលជួបសម្ដែងការគួរសម ជាមួយសម្ដេចកាលពី វេលាម៉ោង ១១:៣០នាទីថ្ងៃទី០៥ ខែតុលាយប់មិញនេះ ។

ក្បួនដង្ហែពិសេសដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) រៀបចំជូនកីឡាការិនី ស៊ន សៀវម៉ី ដើម្បីចូល ជួបសម្ដែងការគួរ សមជាមួយសម្ដេចតេជោ ហ៊ុន សែន យប់មិញមានរដ្ឋមន្ដ្រីក្រសួងចំនួន២ បានធ្វើដំណើរជាមួយនឹង ក្បួននេះគឺមានលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC និងលោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងនោះក៏មានវត្តមានលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជានឹងត្រូវ ជាកូនបង្កើត សម្ដេចតេជោផងដែរ ដែលអមដំណើរ ដោយគ្រួសារកីឡា និងអ្នកគាំទ្រជា ច្រើននាក់ទៀត ។

ក្នុងពិធីសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងប្រតិភូកីឡានោះ ដើម្បីជាការលើកទឹកចិត្ត និងការខិតខំប្រែង ដើម្បីជាតិ របស់កីឡាការិនី ស៊ន សៀវម៉ី សម្ដេចតេជោ ហ៊ុន សែន មិនត្រឹមតែអនុញ្ញាត ឲ្យកីឡាការិនីតេក្វាន់ដូ រូបនេះជាប់ សញ្ញាបត្របាក់ឌុប សម័យប្រឡងឆ្នាំ២០១៤ នេះដោយស្វ័យប្រវត្តិនោះទេ ជាពិសេសម្ដេចបានបំពាក់គ្រឿងឥស្សរិយសថ្នាក់ មហាសិរិវឌ្ឍន៍ ដែលចាត់ទុក សៀវម៉ី ជាវីរនារីកម្ពុជាទៀតផង ។

មិនត្រឹមតែប៉ុណ្ណោះសម្ដេចតេជោ ហ៊ុន សែន ក៏បានរៀបចំប្រាក់រង្វាន់លើកទឹកចិត្តប្រគល់ជូនវីរនារី ស៊ន សៀវម៉ី ភ្លាមៗ ផងដែរក្នុងនោះ គឺមានប្រាក់រង្វាន់ រាជរដ្ឋាភិបាលចំនួន២ម៉ឺនដុល្លារ (តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល) និងថវិការផ្ទាល់របស់ សម្ដេចចំនួន១ម៉ឺនដុល្លារ, ម៉ូតូម៉ាក់ Scopy ១គ្រឿង, កុំព្យូទ័រ Apple ១គ្រឿង, iPad ១គ្រឿង និងផ្ដល់ទឹកប្រាក់ ៥លានរៀលជូនដល់ម្ដាយ សៀវម៉ី ព្រមទាំងផ្តល់ថវិកា ប្រចាំឆ្នាំចំនួន១៥០០ដុល្លារ សម្រាប់ការ សិក្សាថ្នាក់បរិញ្ញាបត្រ ទៀតផងដែលសរុបជាទឹកប្រាក់ជិត៤ម៉ឺនដុល្លារឯណោះ ។

គួរបញ្ជាក់ថា ការសម្រេចឲ្យម្ចាស់មេដាយមាសកីឡា Asian Games លើកទី១៧នៅទីក្រុង Incheon នៃសាធារណរដ្ឋកូរ៉េ គឺវិរនារី ស៊ន សៀវម៉ី ជាប់សញ្ញាបត្រ បាក់ឌុបដោយស្វ័យប្រវត្តិ សម្រាប់ការត្រៀម ប្រឡងលើកទី២ នៅថ្ងៃទី១៣-១៤ តុលាខាងមុខរបស់ សម្ដេចតេជោ ហ៊ុន សែន គឺដោយសារ “ស៊ន សៀវម៉ី បានលះបង់ពេលវេលា សិក្សារបស់ខ្លួនខិតខំ ហ្វឹកហាត់កីឡាដើម្បីជាតិ”៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល