១-និយាយប្រាប់គ្នាពីអ្វី ដែលអ្នកទាំងពីរត្រូវការ

ការប្រាស្រ័យទាក់ទងដ៏ប្រសើរ គឺជាគន្លឹះឆ្ពោះ ទៅកាន់សម្ព័ន្ធភាពប្រកបដោយសុភមង្គល និងជីវិតផ្លូវភេទ ដ៏រីករាយមួយ ។ ចូរធ្វើការជជែកជាមួយដៃគូរបស់អ្នក អំពីបំណងប្រាថ្នា និងការមិនពេញចិត្ដ សេចក្ដីស្រឡាញ់ និងចំណង់ប្លែកៗ ហើយពិភាក្សាពីវិធីដែល អ្នកទាំងពីរអាចសម្រេចបាន ពីការអនុវត្ដការរួមភេទ ។ ការជជែកគ្នាអាចមាន គុណប្រយោជន៍ប្រសើរ ដូចជា ការបបោសអង្អែល មុនពេលរួមភេទអញ្ចឹង ។

២-ញុំាអាហារជាមួយគ្នាប្រកបដោយភាពរ៉ូមែនទិច និងរីករាយ

មនុស្សគ្រប់គ្នាបានជ្រាបហើយថា អ្វីដែលអាចឆក់ យកបេះដូងបុរសបាន គឺតាមរយៈការបំពេញផ្ទៃ របស់គាត់ឱ្យឆ្អែតស្កប់ស្កល់ ។ ចូរមិត្ដនារីចំអិនអាហារ ឬគ្រោងទុក នូវគម្រោងទទួលទានអាហារ ពេលល្ងាចជាមួយគ្នា នៅកន្លែងរ៉ូមែនទិចណាមួយ ។ បុរសរីករាយដោយសារក្រពះ បានទទួលទានឆ្អែត ក៏មានភាពរីករាយ ក្នុងការរួមភេទជាមួយអ្នកលើគ្រែដែរ ។

៣-បង្កើតពេលវេលាល្អៗជាមួយគ្នា

ចូររំលឹកពេលវេលាដែលអ្នកជួបគ្នាគ្រាថ្មីៗ ដើម្បីឱ្យកាន់តែស្និទ្ធស្នាល ជាមួយនឹងគ្នា និងរួមភេទជាមួយគ្នា ដ៏ក្ដៅគគុក ។អ្នកចាំបាច់ត្រូវនាំយកនូវ អារម្មណ៍ទាំងនោះ ត្រឡប់មកវិញ ។ អ្នកគួរតែថែរក្សាភ្លើងស្នេហានេះ ឱ្យនៅតែឆេះសន្ធោសន្ធៅ ។ ចូរបង្កើតពេលវេលា ដើម្បីរួមភេទមិនថា ជីវិតរបស់អ្នកមាន ភាពមមាញឹកយ៉ាងណានោះឡើយ ។

៤-បង្កើតអារម្មណ៍ស្រមើស្រមៃអណ្ដែតអណ្ដូង

ចូរបណ្ដោយការស្រមើស្រមៃរបស់អ្នកអណ្ដែតអណ្ដូង ឆ្ពោះទៅកាន់ចំណុចប្លែកៗ សម្រាប់ជីវិតផ្លូវភេទប្លែកៗ ។ វាមិនជាប្រការខុសអ្វីនោះទេ ក្នុងការសាកល្បងទិកនិកថ្មីៗ និងធ្វើការដកពិសោធន៍ក្នុងការរួមភេទ ។

៥-ថើបគ្នាដោយក្តីស្រើបស្រាល

ការថើបគ្នា គឺជាវេទមន្ដមានវិសាលភាពដ៏ធំធេង នៅក្នុងសម្ព័ន្ធភាពស្នេហា ។ ចូរស្វែងយល់ពីជីវិតស្នេហារបស់គូស្នេហ៍ ពីរឿងអតីតកាលមួយចំនួន ដែលមានការផ្លាស់ ប្ដូរតាមរយៈការថើប ។ ការថើប គឺជាមន្ដស្នេហ៍ដ៏សែនរ៉ូមែនទិច ដិតជាប់ក្នុងអារម្មណ៍យូរអង្វែង និងធ្វើឱ្យសម្ព័ន្ធភាពស្នេហាភ្លឺថ្លា ស្រស់បំព្រង ។ អ្នកមិនធ្លាប់ដឹងថា ការថើបនេះ អាចនាំអារម្មណ៍របស់អ្នកឱ្យរំភើបប៉ុណ្ណានោះទេ ។ ហេតុដូច្នេះ ចូរកុំវាយតម្លៃអំណាច នៃការថើបនេះទាបពេក ។

៦-បបោសអង្អែលមុនពេលរួមភេទ

យើងមិនអាចបញ្ឈប់ការគាំទ្រ ចំពោះការបបោសអង្អែល មុនពេលរួមភេទដែលជាចំណុច ពិសេសនៃសម្ព័ន្ធភាពនោះទេ ព្រោះវាជាវិធីពិសេស និងសំខាន់បំផុត ដើម្បីបង្កើនជីវិតផ្លូវភេទ ឱ្យស្រស់ត្រកាល ។ ចូរអនុវត្ដន៍ការបបោសអង្អែលដោយសន្សឹមៗ និងប្រកបតម្រេកតណ្ហា មុនពេលស៊កបញ្ចូលលិង្គ ទៅក្នុងទ្វារមាស ដើម្បីវាយលុក ។

៧-ស្គាល់ពីតំបន់សំរើបរបស់ដៃគូ

ការស្វែងយល់ពីចំណុចភ្ញោច តម្រេករួមភេទរវាងគ្នា និងគ្នា គឺជាវិធីដ៏ប្រសើរបំផុត ដើម្បីបង្កើនជីវិតផ្លូវភេទ ឱ្យស្រស់ត្រកាល ។ ចូររិះរកនូវវិធីអ្វីដែលធ្វើឱ្យអ្នក និងដៃគូរបស់អ្នកមានអារម្មណ៍រំភើបស្រើបស្រាល ។

៨-បង្ហាញពីសេចក្តីសុខជាមួយនឹងការរួមភេទ

អ្នកប្រាកដជាត្រូវរីករាយជាមួយការរួមភេទ ដើម្បីបង្កើនជីវិតផ្លូវភេទ ឱ្យស្រស់បំព្រង ។ ការរីករាយជាមួយការរួមភេទ នឹងធ្វើឱ្យអ្នកចង់រួមភេទថែមទៀត នឹងចង់សាកល្បងក្បាច់ថ្មីៗ ។ ប្រសិនបើសកម្មភាពរួមភេទ មិនធ្វើឱ្យអ្នកមានក្ដីរីករាយទេ ចូរធ្វើការប្រាស្រ័យ ទាក់ទងជាមួយដៃគូ របស់អ្នកបញ្ហាអាចបណ្ដាលមកពីការប្រើក្បាច់ រួមភេទខុសល្បឿន លឿនតក់ក្រហល់ពេក និងកង្វះខាតការបបោសអង្អែល មុនពេលរួមភេទ ៕

ផ្តល់សិទ្ធដោយ ៖ Dap