អន្តរជាតិ៖ Space X ទទួលបានជោគជ័យ ខណៈពេលដែលបានពិសោធន៍ទៅលើការចុះចត
របស់រ៉ុកកែតមួយ មានឈ្មោះថា Grassshopper នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន
របស់គេហទំព័របរទេស telegraph ។

គួរបញ្ជាក់ផងដែរថា ការពិសោធន៍ក្នុងការចុះចតរ៉ុកកែតបញ្ឈរ ដោយទទួលបានជោគជ័យ
លើកនេះ ត្រូវបានធ្វើឡើងដោយ ក្រុមហ៊ុនឯកជនជំនាញវិស្វកម្មលំហអាកាសមួយ នៅឯ
ក្រុង McGregor រដ្ឋ Texas សហរដ្ឋអាមេរិក។

រ៉ុកកែត ដែលមានឈ្មោះថា Grassshopper ត្រូវបានដំណើរការដោយបានបំពាក់នូវ Falcon 9
rocket ក៏ដូចជា ម៉ាស៊ីន Merlin 1D ខណៈពេលដែលវាមានកំពស់ដល់ទៅ ៤០ ម៉ែត្រ ត្រូវបាន
រកអោយឃើញថា បានសំកាំងខ្លួននៅលើអាកាស កំពស់ប្រមាណជាង៦ ហ្វឺត មុននឹងធ្វើការ
ពិសោធន៍ចុះចត ដោយសុវត្ថិភាពដោយប្រើបច្ចេកទេសបញ្ជា loop thrust vector និង throttle
control ។

គួររំឭកផងដែរថា SpaceX ក៏កំពុងតែធ្វើការអភិវឌ្ឍន៍នូវរ៉ុកកែត ដែលអាចប្រើឡើងវិញបាន
ដើម្បីជាការកាត់បន្ថយនូវរាល់ការចំណាយផ្សេងៗ។ បើនិយាយពីភ្នាក់ងារលំហអាកាសសហ
រដ្ឋអាមេរិកណាសា មិនទាន់មាននូវរ៉ុកកែតដែលអាចប្រើប្រាស់ឡើងវិញបាននៅឡើយទេ ៕

<object width="450" height="350" data="http://www.youtube.com/v/B4PEXLODw9c&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/B4PEXLODw9c&rel=1" /></object>

ដោយ ៖ រិទ្ធី
ប្រភព ៖ telegraph