ពិធីបុណ្យណូអែលឆ្នាំនេះ គឺជាពិធីបុណ្យដ៏អស្ចារ្យមួយ និង មានភាពរីករាយ ប្លែកជាងឆ្នាំមុនៗ ឆ្នាំ នេះលោកតា Santa នឹងដើរចែកកាដូជូនក្មេងៗ ដោយប្រើរថយន្ត Sprot ទំនើប ជិះនៅលើ ទឹកកក ជាមធ្យោបាយធ្វើដំណើរ ដើម្បីបង្កើនភាពទាក់ទាញ ងាយស្រួល និង ឆាប់រហ័ស ក្នុង ចែកជូន អំណោយ។

នៅសល់តែប៉ុន្មានថ្ងៃទៀត ប៉ុណ្ណោះថ្ងៃបុណ្យណូអែលនឹងមកដល់ យើងឃើញមានការរៀបចំ ទុក ជាមុន ដើម្បីស្វាគមន៍ពិធីបុណ្យណូអែលនេះ ស្ទើរតែគ្រប់ទីកន្លែង នៅលើពិភពលោក បានទិញ ដើមណូអែល មកដាក់តាំងក្នុងគេហដ្ឋាន ដើម្បីរៀបចំ និង តុបតែងលំអរដាក់ភ្លើង និង កាដូ សំរាប់ក្នុងថ្ងៃណូអែល។ ក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ ដែលយើងមាននៅ តាមសាលា រៀន ក្រុមហ៊ុន និង អង្គការមួយចំនួនទៀត បានត្រៀមរៀបចំពិធីបុណ្យ ណូអែល នេះឡើង ដែល នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ ខាងមុខនេះ ប៉ុន្តែ មិនសូវ មានជាលក្ខណៈធំដុំ ដូចជាបណ្តាប្រទេសមួយទៀតនោះទេ ព្រោះនេះមិនមែនជា ពិធីបុណ្យ ប្រពៃណីជាតិរបស់ខ្មែរ។

នៅបណ្តាប្រទេសជាច្រើននៅលើពិភលលោក ជាពិសេស តំបន់អឺរ៉ុបពិធីបុណ្យនេះ គឺជាពិធីដ៏ ធំមួយ ដែលត្រូវបានប្រជាពលរដ្ឋរបស់គេ ប្រារព្ធធ្វើទៅទំាងប្រទេស ដោយលោកតា Santa ជាអ្នកដើរតាមផ្លូវចែកជូនអំណោយ ដល់ប្រជាពលរដ្ឋ មកចូលក្នុងពិធីបុណ្យណូអែលនេះ៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed