ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានប្រជាពលរដ្ឋ នាំគ្នាជួយដេញចាប់ខ្លួន ប្រគល់ទៅឲ្យ នគរបាលប៉ុស្តិ៍ នាំយក ទៅសាកសួរ បន្ទាប់ពីយុវជនរូបនោះ បានធ្វើសកម្មភាព លបចូលទៅក្នុងផ្ទះ មិត្តភក្តិរួចប៉ងចាប់ប្រពន្ធ រំលោភ កាលពីវេលាម៉ោងប្រហែល១៩និង១៥នាទីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅ ក្នុងភូមិព្រៃព្រីង ខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ទូច វិរៈ ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរជាសន្តិសុខ ស្នាក់នៅក្រុមហ៊ុនភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកឯជនរងគ្រោះឈ្មោះ ម.ស ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ ។

នគរបាលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះនៅផ្ទះម្នាក់ ប្តីរបស់ជនរងគ្រោះ ចេញទៅខាងក្រៅ ផ្ទះមិនដឹងជាទៅណានោះទេ ចំណែកឯជនសង្ស័យវិញ ដោយឃើញស្រ្តីរងគ្រោះ នៅផ្ទះម្នាក់ឯងក៏បាន លបលួចចូលទៅ ក្នុងបន្ទប់រួចហើយទាញទ្វារ បិតហើយបានធ្វើសកម្មភាព អោបស្រ្តីរងគ្រោះផ្តួលទៅនិង ឥដ្ឋការ៉ូរួចហើយបឺតមាត់ស្រ្តីរងគ្រោះ ប៉ុន្តែខណៈធ្វើសកម្មភាព នោះត្រូវបានស្រ្តីរងគ្រោះខាំ អណ្តាតនិង ខាំម្រាមដៃឆ្វេង បណ្តាលឲ្យឈាម ហើយស្រ្តីរងគ្រោះ បានស្រែកឆោឡោឡើង ទើបឮទៅដល់អ្នកជិត ខាងចេញមកជួយអន្តរាគមន៍ ដេញចាប់ជនសង្ស័យ បានប្រគល់ទៅឲ្យនគរបាល នាំយកទៅធ្វើការ សាកសួរ ។

នគរបាលបានបន្តថា បន្ទាប់ពីនាំជនសង្ស័យ យកមកសាកសួរនោះ ជនសង្ស័យបាន ឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ប៉ុនប៉ងចាប់រំលោភលើ ស្រ្តីរងគ្រោះពិតប្រាកដមែន រួចសមត្ថកិច្ចបាន កសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យ ទៅកាន់តុលារចាត់ការទៅតាមនីតិវិធីច្បាប់ ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល