CamNews

ចេះ​តែ​មាន​ហើយ ! បុរស​ម្នាក់​ផឹក​ស៊ី​ស្រ​វឹង ប្រកាស​ឲ្យ​មហាជន​ជួយ​រក​ខោ ដែល​បាត់

(កាណាដា)៖ គួរឲ្យភ្ញាក់ផ្អើល​ណាស់ ដែលបុរសជនជាតិកាណាដាម្នាក់ បានប្រកាសជាសាធារណៈ ឲ្យមហាជនជួយស្វែង​រកខោវែងរបស់ខ្លួន ដែលបានបាត់កំឡុង​ពេលផឹកស៊ី​ស្រវឹង ពេលយប់ជាមួយ​មិត្តភក្តិ។

នៅថ្ងៃកើតហេតុ Andy Gaudry និយាយថា ខ្លួនបានទៅលេងជីដូន អាយុ៨០ឆ្នាំដែល​រស់ នៅឯ Halifax ហើយក្រោយមកគាត់ បានចេញទៅក្រៅផឹកស៊ី ជាមួយបងប្អូននិងមិត្ត​ភក្តិរួច ក៏សន្លប់ តែពេលភ្ញាក់ដឹងខ្លួនឡើងវិញ ក៏មិនឃើញខោដែលស្លៀក ដែលក្នុងខោនោះ មានកាបូបលុយនិងទូរស័ព្ទផងដែរ ។

បន្ទាប់ពីបាត់ខោវែង Gaudry ក៏បានបង្ហោះសារ នៅលើ Reddit អំពាវនាវឲ្យមហាជន ជួយស្វែងរកវាផង ព្រោះនៅថ្ងៃបាត់ខោនោះ គាត់ស្នាក់នៅឯ Marriott ស្រាប់តែសំណាងមែន ក្រោយពីប្រកាសបែបនេះហើយ ខោដែលមានទាំងកាបូ​បលុយ និងទូរស័ព្ទរបស់ Gaudry ត្រូវបានបុរសម្នាក់ឈ្មោះ Paully ប្រទះឃើញ រួចយកមកឲ្យ Gaudry វិញដោយគេនិយាយថា គេបានឃើញខោវែងនេះ នៅក្នុងសណ្ឋាគារដែល Gaudry ស្នាក់នៅនេះឯង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង