CamNews

អាជ្ញាធរ សៀមរាប ដាក់ភ្លើងបំភ្លឺ និងលម្អក្រុង សម្រាប់ ពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

សៀមរាប : យោងទៅតាម និន្នាការបច្ចុប្បន្ន សម្រាប់ប្រទេសកម្ពុជា ក្នុងនោះខេត្តសៀមរាប ដែលជាគោល ដៅ សម្រាប់ឧស្សាហកម្ម ខាងវិស័យទេសចរណ៍ ដែលរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា វិស័យទេសចរណ៍ ជា "មាសបៃតង" ហើយវិស័យនេះ កំពុងមានការរីកចម្រើនយ៉ាងខ្លាំងនោះ និងដើម្បីទទួលបាន នូវភាព ជោគជ័យ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បន្ថែមទៀតនោះ អាជ្ញាធរសៀមរាប ដាក់ភ្លើង បំភ្លឺ និងលម្អក្រុង សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នៅក្រុងវប្ប ធម៌ប្រវត្តិសាស្ត្រសៀមរាប-អង្គរ ។

លោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ ប្រាប់អ្នកយកព័ត៌ មាន មជ្ឈមណ្ឌលដើមអម្ពិលថា សម្រាប់អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលរួមមាន មហាព្រឹត្តិការណ៍ អង្គរសង្ក្រាន្ដ លើកទីពីរនេះ ខាងអាជ្ញាធរ រួមជាមួយក្រសួង ស្ថាប័ន អង្គភាព គ្រឹះស្ថាន ឯកជន-រដ្ឋ អាជ្ញាធរអប្សរា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ព្រមទាំងប្រតិបត្តិករទេស ចរណ៍ បានសហការគ្នា រៀបចំកែលម្អសោភណ្ឌភាព តុបតែងរចនាភ្លើងបំភ្លឺនិងភ្លើងលម្អ និងមានភ្ជាប់ជា មួយគោម តាមដងផ្លូវ តាមដងស្ទឹង និងតាមសួនច្បារ តាមទីសាធារណៈសំខាន់ៗ ផងដែរ ។ បន្ថែមពីលើ នោះ យើងបានសហការគ្នាត្រៀមក្នុងការការពារ ធានាសុវត្ថិភាព សន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ រួមទាំងបានសម្អាតក្រុង លំនៅដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន សួនច្បារ ផ្សារ ដងផ្លូវ ដងស្ទឹង វត្តអារ៉ាម ទីសក្ការៈបូជា រមណីយដ្ឋាន និងទីតាំងសំខាន់ៗជាច្រើនទៀត ផងដែរ សម្រាប់ការចូលរួម អភិ វឌ្ឍន៍ ទេសចរណ៍បៃតង និងឈានឆ្ពោះទៅរកភាពស្អាត និងបៃតង សម្រាប់តំបន់ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ សៀមរាប-អង្គរនៃយើង ។

លោកអភិបាលខេត្ត ក៏ធ្លាប់បង្ហាញបាននូវក្តីសង្ឃឹម ប្រកបដោយឆន្ទៈថា សម្រាប់អនាគត ក្រុងសៀមរាប ដងស្ទឹងសៀមរាប នឹងមានភាពល្អប្រសើរ ក្នុងការឆ្លើយតបទៅនឹងនិន្នាការអភិវឌ្ឍន៍ថ្មី និងដើម្បីចូលរួម ប្រឡងប្រណាំង "ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ" និងដើម្បីធ្វើឲ្យក្រុងសៀមរាប ទទួលបានចំណាត់ថ្នាក់លេខ១ (ផ្ការំដួល ៣ទង) នៅឆ្នាំ២០១៥ ។

លោកក៏បានបញ្ជាក់ផងដែរថា សម្រាប់ឱកាសឆ្នាំនេះ យើងបានរៀបចំបង្គោលភ្លើងបំភ្លឺផ្លូវ និងភ្លើងលម្អតាមទីសាធារណៈ ចំនួន ៦២០ដើម ហើយដោយមានបំពាក់គោមភ្លើង និងភ្លើងលម្អ (ស៊ុំផ្ទាំងដែក) មួយចំនួន រួមទាំងរៀបចំបំពាក់ភ្លើងហ្វាលម្អ នៅតាមរង្វង់មួលចំនួន ៥កន្លែង ផងដែរ ។

សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត»  លើកទីពីរនេះ នឹងប្រារព្ធធ្វើឡើង នៅថ្ងៃ១៤-១៥កើត និងថ្ងៃ១-២រោជ ខែចេត្រ ឆ្នាំមមី ឆស័ក ព.ស ២៥៥៧ ឈានចូល ព.ស ២៥៥៨ ត្រូវនឹងថ្ងៃទី១៣, ១៤, ១៥, ១៦ មេសា ឆ្នាំ២០១៤ នៅតំបន់អង្គរ និងក្រុងសៀមរាប ដើម្បីអបអរពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។

លោកអភិបាលខេត្តបានមានប្រសាសន៍ថា សម្រាប់ព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» ឆ្នាំនេះ តាមការព្យាករណ៍ យើងសង្ឃឹមថា នឹងមានការចូលរួម ពីភ្ញៀវទេស ចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត ប្រមាណពី ២០ ទៅ ៣០ម៉ឺននាក់ សម្រាប់ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នេះ ។ សម្រាប់មហាព្រឹត្តិការណ៍នេះនឹងរៀបចំប្រព្រឹត្តិទៅ នៅតំបន់ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ទីលានជល់ដំរី និងនៅទីតាំងមួយចំនួន ក្នុងក្រុងសៀមរាប ដូចជា នៅតំបន់អង្គរ-ឃ្យុងយូរ តំបន់តាមដងស្ទឹងសៀមរាប និងតំបន់ទេសចរណ៍ផប់ស្ទ្រីត ។ ហើយដើម្បីរក្សាការពារសុវត្ថិភាពសន្ដិសុខ និងសណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរអាជ្ញាធរបានត្រៀមកងកម្លាំងសមត្ថកិច្ច ជាង ២ពាននាក់ ដែលមានកងកម្លាំងនគរបាល កងរាជអាវុធហត្ថ កងកម្លាំងនគរបានលការពារបេតិកភ័ណ្ឌ កម្លាំងនគរបាលទេសចរណ៍ មន្ត្រីមន្ទីរសុខាភិបាលផងដែរ ។ ហើយនៅក្នុងព្រឹត្តិការណ៍ ដែលមានន័យជាប្រវត្តិ សាស្ត្រនេះ គ្រោងមានការចូលរួម ពីក្រុមគ្រួសារយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា និងយុវជនស្ម័គ្រចិត្តជាច្រើនពាន់នាក់  និងមានការចូលរួមសម្ដែង ពីក្រុមសិល្បៈករ សិល្បៈការិនីល្បីៗរបស់ព្រះរាជាណាចក្រកម្ពុជា ទាំងបុរាណទាំងសម័យ ជាច្រើននាក់ផងដែរ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» ឆ្នាំនេះគឺមានកម្មវិធី ភូមិខ្ញុំ ល្បែងប្រជាប្រិយ ក្បាច់គុនល្បុក្កតោ របាំប្រពៃណី បច្ចេកទេសសិលាឋាន ពិព័រណ៌ ពាណិជ្ជកម្ម ពិព័រណ៌សិប្បកម្ម និងម្ហូបអាហារខ្មែរ គោមបណ្ដែតទឹក និងផលិតផល ស.ស.យ.ក ។ សម្រាប់កម្មវិធីខាងសាសនា មានពិធីបួងសួង ពិធីទទួល ទេវតាឆ្នាំថ្មី ពិធីស្រង់ព្រះ ពិធីទៅវត្ត ពូនភ្នំខ្សាច់ ។ ចំពោះផ្ទាំងទស្សនីយភាព គឺមាន ពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្ដ មហោស្របសិល្បៈបុរាណ "ព្រះសុធន និងនាងកែវមនោហ៍រា" ពិធីដង្ហែក្បួនអង្គរសង្ក្រាន្ដ និងការប្រគំតន្ដ្រីអង្គរសង្ក្រាន្ដផងដែរ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល