ព័ត៌មានកីឡា ៖ កីឡាករបាល់ទាត់ ដែលជា ជនជាតិម៉ិចសិក និងមានឈ្មោះពិតប្រាកដ Alan Pulido ត្រូវបានឧក្រិដ្ឋជន ចាប់ជម្រិត នៅឯរដ្ឋជាប់ព្រំប្រទល់ដែន ភាគខាងជើង រដ្ឋ Tamaulipas នេះបើ យោងតាមសម្តីមន្រ្តីផ្លូវការ ។

ខ្សែប្រយុទ្ធ វ័យ ២៥ ឆ្នាំរូបនេះ សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា ត្រូវបានឧក្រិដ្ឋជនចាប់ជម្រិត យប់ថ្ងៃអាទិត្យ នៅជិតផ្ទះរបស់លោក Ciudad Victoria បន្ទាប់ពីកីឡាករផ្ទាល់ចាកចេញពីកម្មវិធីជប់ លៀង ។ របាយការណ៍ បញ្ជាក់ឲ្យដឹងថា Alan Pulido គឺជាកីឡាករលេងឲ្យក្រុម Olympiakos របស់ ប្រទេសក្រិក និងធ្លាប់បានបង្ហាញវត្តមានជាច្រើនដង ឲ្យក្រុមជម្រើសជាតិ ម៉ិចសិក ។

គួរបញ្ជាក់ថា ប្រទេស ម៉ិចសិក គឺជាប្រទេសមួយដែលមានអាត្រាចាប់ជម្រិតខ្ពស់ជាងគេបំផុតនៅ លើលោក ខណៈតួរលេខ ពីរដ្ឋាភិបាល ម៉ិចសិក ឲ្យដឹងថា ជនរងគ្រោះ ប្រមាណជាង ១០០០ នាក់ ត្រូវបានចាប់ជម្រិតជារៀងរាល់ឆ្នាំ ។ ដោយឡែក ទាក់ទិននឹងតួរលេខនេះ មានភាពចម្រូងចម្រាស់ ខណៈមតិប្រឆាំងលើកឡើងឲ្យដឹងថា តួរលេខចាប់ជម្រិតពិតប្រាកដនៅប្រទេសម៉ិចសិក គឺ ខ្ពស់ ជាង ១០ដង បើធៀបទៅនឹងការលើកឡើង ពីរដ្ឋាភិបាល ថាមានត្រឹមតេ ១០០០នាក់ ក្នុងមួយឆ្នាំ ។

ដំណើររឿងលម្អិត ស្តីពីការចាប់ជម្រិត កីឡាករខ្សែប្រយុទ្ធ

សារព័ត៌មានក្នុងស្រុក ចុះផ្សាយឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Pulido បានចាកចេញពីកម្មវិធីជប់ លៀងមួយ ជាមួយនឹងមិត្តស្រីរបស់ខ្លួន កាលពីយប់ថ្ងៃសៅរ៍ លុះបន្តិចក្រោយមក មានរថយន្តជា ច្រើនគ្រឿង បើកហ៊ុមព័ន្ធរថយន្តរបស់ពួកគេ ។ ខ្មាន់កាំភ្លើង បិទមុខ ៦ នាក់ បានបង្ហាញវត្តមាន និង បានចាប់ជម្រិត កីឡាករខ្សែប្រយុទ្ធ ដោយហឹង្សា ខណៈ ទុកមិត្តស្រី ជនរងគ្រោះ ឲ្យនៅក្នុងឡាន ដោយពុំមានការបង្ករបួស្នាមអីនោះទេ ។ គួរបញ្ជាក់ថា Tamaulipas គឺជារដ្ឋមួយដែលមានអំពើ ហឹង្សាច្រើនជាងគេបំផុត នៅក្នុងប្រទេសម៉ិចសិក ខណៈពេលដែលថ្មីៗនេះ រដ្ឋាភិបាល ម៉ិចសិក បានដាក់ពង្រាយកម្លាំងដើម្បីធ្វើការទប់ស្កាត់ ។ ប្រភព បន្តឲ្យដឹងថា ជនរងគ្រោះ រាប់សិបនាក់ ត្រូវ បានសម្លាប់ស្លាប់បាត់បង់ជីវិត នៅឯរដ្ឋជាប់ព្រំប្រទល់ដែន ដែលជាតំបន់ក្តៅគគុក ក្រុមជួញដូរ គ្រឿងញៀន ជួញដូរថ្នាំញៀន ទៅកាន់សហរដ្ឋអាមេរិក ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី