ព័ត៌មានកីឡា៖ ការប្ដេជ្ញាចិត្ដ ដែលមិនគួរឲ្យនឹកស្មានដល់ តារាម៉ូដែលស្រី ដែលកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង ប្រចាំប្រទេសរបស់ខ្លួន បានសម្រេចចិត្ដ បង្ហាញម៉ូតថតរូប ដោះសំលៀកបំពាក់ ក្នុងបរិវេណទីលានកីឡាបាល់ទាត់ ដើម្បីទាញការចាប់អារម្មណ៍ ចូលរួមទស្សនា បង្កើនថវិការជំនួយ ជួយដល់ក្លឹប ។

ប្រភពគេហទំព័ Mirror បានចុះផ្សាយឲ្យដឹងថា តារាម៉ូដែលស្រី ជនជាតិ អ៊ុយក្រែន ឈ្មោះថា Angelina Petrova ដែលកំពុងតែបើកទូរលាយទីផ្សារគាំទ្រប្រចាំប្រទេសរបស់ខ្លួនយ៉ាងខ្លាំងនោះ បានសម្រេចចិត្ដ ចេញឈុតបង្ហាញស្ដាយដោះសំលៀកបំពាក់ ក្នុងទីលានកីឡាបាល់ទាត់ ក្នុងក្លឹប FC Metalurh Zaporizhya ដើម្បីអូសទាញបានការចាប់អារម្មណ៍ ឲ្យមានការចូលទស្សនាកាន់តែច្រើន ឡើង ខណៈដែលព្រឹត្ដិការណ៍ប្រកួត ប្រចាំក្លឹបនេះមិនសូវជាមាន ប្រិយមិត្ដចូលទស្សនានោះទេ ។

FC Metalurh Zaporizhya គឺជាក្លឹប ដែលរកចំណូលបានទាបជាងគេ ក្នុងចំណោមបណ្ដាក្លឹប ក្នុង League ជាមួយ គ្នា។ ភាពអន់ថយនៃប្រាក់ចំណូល ដែលកើតចេញពីការចូលរួមទស្សនា នោះ ត្រូវបានតារាស្រីកំពូលសិចស៊ីប្រចាំតំបន់ រកឃើញមធ្យោបាយថ្មី ចូលរួមចំណែក បង្កើតទីផ្សារទាក់ទាញ ដោយបង្ហាញម៉ូត ដ៏សិចស៊ី ទាក់ភ្នែក ក្នុងបរិវេណទីលានប្រកួត ជាមួយនឹងគំនិតកែច្នៃ ស្ដាយប្លែកៗ គួរជាទីចាប់អារម្មណ៍។

ស្របពេលជាមួយនឹងគម្រោងនេះផងដែរ មន្ដីគ្រប់គ្រងប្រចាំក្លឹប ក៏សម្ដែងការចាប់អារម្មណ៍ ពេញចិត្ដជាខ្លាំង នឹងគម្រោងមួយ នេះ ដោយថែមទាំង កោតសរសើរ នឹងស្នាដៃថតផងដែរ។

គម្រោងថ្មីរបស់កញ្ញា Angelina Petrova នឹងមានបន្ដទៀត សម្រាប់ក្រុមជម្រើសជាតិ អ៊ុយក្រែន តែម្ដង ជាមួយនឹងការថតម៉ូតបែបនេះ ។

ដោយ៖ អឿ អ៊ុយ