CamNews

នាង Lee Hyori សមាជិកក្នុងក្រុម K-Pop នឹង​ចេញ​អាល់​ប៊ុម​ចម្រៀង ស្វាគមន៍​អ្នក​គាំ​ទ្រ​ជា​ថ្មី ក្រោយ

(កូរ៉េ)៖ នាង Lee Hyori ត្រូវបានទស្សនិកជន ឲ្យរហ័សនាមថា «Queen of Sexy» ឬដែលយើងហៅថា ម្ចាស់ក្សត្រីយ៍ដ៏សិចស៊ីម្នាក់ ដោយសារតែសម្រស់ និងការ តុបតែងខ្លួនរបស់នាង ពេលឡើងសម្តែង​លើឆាក ទាក់ទាញ​ចិត្តអ្នកគាំទ្រ​ឲ្យហ៊ោកញ្ជៀវ មិនស្ទើរឡើយ ព្រោះតែភាពសិចស៊ី​របស់នាង។

តារាស្រីកូរ៉េរូបនេះ គឺជាសមាជិក ក្នុងក្រុមតារា​ចម្រៀង K-Pop ហើយនាង ក៏ជាតារាសម្តែង​ ដ៏លេចធ្លោម្នាក់នៅទឹកដីកូរ៉េផងដែរ។ កាលពីថ្ងៃទី១៣ តុលា កន្លងទៅនេះ Lee Hyori បានជួប​ជាមួយលោក Kim Hyung Seok ដែលជាផលិតករ និងជាអ្នកនិពន្ធ ប្រចាំ​ក្រុមហ៊ុន Kiwi Media Group ដើម្បីចុះកុងត្រានឹងគ្នា សម្រាប់ការចេញអាល់ប៊ុមចម្រៀងថ្មី នៅឆ្នាំ២០១៧ខាងមុខនេះ ក្រោយ​ពីនាងហាក់ដូចជា ផ្អាកសកម្មភាពសម្តែងថ្មីៗ អស់រយៈពេលជាង២ឆ្នាំ មកហើយ។

នៅក្នុងអាល់ប៊ុមថ្មីនេះ ខាងក្រុមហ៊ុនសង្ឃឹមថា អ្នកគាំទ្រនឹងពេញចិត្តការចម្រៀង និងសម្តែងរបស់ Lee Hyori នៅក្នុងអាល់ប៊ុល ជាមួយ Uhm Jung Hwa ដែលមហាជនខានឃើញ ការសម្តែងអស់រយៈ​ពេល៨ឆ្នាំ មកហើយ។ កាលពីឆ្នាំ២០១៣ Lee Hyori បានចេញអាល់ប៊ុមចុងក្រោយ គឺ Album MONOCHROME ក្រោយមក​ នាងក៏ប្រើជីវិតសាងគ្រួសារ ដ៏រីករាយនៅលើកោះ Jeju ជាមួយស្វាមី គឺលោក Lee Sang Soon មួយរយៈ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង