CamNews

យកចិត្តហ្វីលីពីនដល់ហើយ! រុស្ស៉ីត្រៀមខ្លួន​រួចជា​ស្រេចក្នុង​ការ «ផ្គត់ផ្គង់​សព្វាវុធ​ទំនើបៗ​គ្រប់ធុន»

(ម៉ានីល)៖ ប្រទេសរុស្ស៉ីកំពុង​ត្រៀមខ្លួនរួចជាស្រេច ​ដើម្បីផ្គត់ផ្គង់​ហ្វីលីពីន​ជាមួយនឹង​សព្វាវុធទំនើបៗ​បំផុត​គ្រប់ប្រភេទ​ដែល​សុទ្ធតែ​​ជា​​បរិក្ខា​យោធាថ្មី​សន្លាង។ នេះបើតាម​សម្តី​​របស់​ឯកអគ្គរដ្ឋទូត​រុស្ស៉ី​ប្រចាំទីក្រុង​ម៉ានីល​លោក Igor Khovaev ដែលចេញផ្សាយដោយទីភ្នាក់ងារ​ព័ត៌​មានចិន ស៊ិនហួរ នៅមុននេះ​បន្តិច​នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០១៧។

ថ្លែងក្នុងសន្និសីទ​សារព័ត៌មាន​នៅលើ​នាវា​ពិឃាត Admiral Tributs របស់ប្រទេស​រុស្ស៉ី​ដែលបានចូលចត​នៅកំពង់ផែ​នៃរដ្ឋធានី​ម៉ានីល​​​សម្រាប់​ដំណើរទស្សនកិច្ច​សុច្ឆន្ទៈ​ចាប់​ពី​ថ្ងៃទី០២-០៧ ខែមករា លោកឯក​អគ្គរដ្ឋ​ទូត​បានគូស​បញ្ជាក់ថា «ប្រទេសរុស្ស៉ី​ត្រៀមខ្លួន​រួចជាស្រេច ​ដើម្បី​​ធ្វើ​ការផ្គត់ផ្គង់​​អាវុធ​ធុនតូច​​រួមមាន​កាំភ្លើង​ខ្លី​និង​វែងជា​ដើម ព្រមទាំង យន្តហោះ, ឧទ្ធម្ភាគចក្រ, និងនាវាមុជទឹកមួយចំនួន​ហើយ​និងសព្វាវុធ​ដទៃៗ​​ជាច្រើន​ប្រភេទទៀត​»។

លោក Khovaev បានបន្ថែមដូច្នេះទៀតថា «រុស្ស៉ីមាន​សម្ភារៈយោធា​យ៉ាងច្រើនសន្ធឹកសន្ធាប់​ដើម្បីផ្តល់ឲ្យ​ហ្វីលីពីន​ ប៉ុន្តែអ្វីៗទាំងអស់ត្រូវធ្វើឡើងដោយអនុលោមតាម​ច្បាប់​អន្តរជាតិទាំងស្រុង»។

គួរបញ្ជាក់ថាលោក Igor Khovaev បានបង្ហាញភាពវិជ្ជមានអំពីទំនាក់ទំនងរវាងហ្វីលីពីននិងរុស្ស៉ី និង​សង្ឃឹមថារដ្ឋាភិបាល​ទីក្រុងម៉ូស្គូ​និងរដ្ឋាភិបាលទីក្រុងម៉ានីល នៅទី​បំផុត​នឹងបង្កើត​សហប្រតិបត្តិការ​យោធា​ការពារជាតិ​នាពេលអនាគត ហើយលោកបានលើកឡើងថា ​ប្រទេសរបស់​លោក​កំពុងរង់ចាំ​ស្វាគមន៍​ដំណើរទស្សនកិច្ច​ផ្លូវការ​របស់​ប្រធានាធិបតី​ហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ទៅកាន់ប្រទេសរុស្ស៉ី​ ​នៅនិទាឃរដូវនៃឆ្នាំ២០១៧នេះ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី