CamNews

សុខ ស្រីម៉ុច ប្រកាស​ជំហរ មិន​ស្នេហ៍​ប្រុស​ឋានៈ​ធំ ខ្លាច​ប៉ះ​ចំ​ប្តីគេ

ភ្នំពេញ៖ តារាសម្តែង កំពុងតែទទួលបានប្រជាប្រិយភាព នៅក្នុងខ្សែភាពយន្ត រឿង "ជីវិតនាងរក្សា" កញ្ញា សុខ ស្រីម៉ុច ធ្លាប់បានបង្ហើបប្រាប់បណ្តាញ សារព័ត៌មានក្នុងស្រុកថា មានបុរសទាក់ទង នាងជាហូរហែទាំងក្នុងស្រុក និងក្រៅស្រុក ប៉ុន្តែនាងហាក់បីដូចជា នៅស្ទាក់ស្ទើរចិត្ត ក្នុងការសម្រេចយក បុរសណាម្នាក់មកធ្វើ ជាគូគាប់ទ្រនាប់បេះដូង ដល់ចាស់កោងខ្នង ទៅថ្ងៃអនាគត ព្រោះតែនាងមិនទុកចិត្ត លើបុរសពូកែលែបខាយទាំងនោះ ថាជាអ្នកនៅទំនេរ ឬមានប្រពន្ធកូន។

កន្លងទៅមហាជនមួយចំនួន នៅចាំបានថា តារាសម្តែងរូបនេះ បានប្រកាសថា នាងមានទំនាក់ទំនង ជាមួយបុរសក្រៅស្រុកម្នាក់ ជាជនជាតិស្បែក រស់នៅលើទឹកដីសហរដ្ឋអាមេរិក ។មិនតែប៉ុណ្ណោះ បុរសម្នាក់នោះ ថែមទាំងចង់ទិញរថយន្ត ដើម្បីជាថ្នូរនឹងការផ្គាប់ចិត្ត ប្តូរយកបេះដូងរបស់នាង តែនាងបានបដិសេធ មិនទទួលតាមសំណើរឡើយ។

លុះក្រោយមក មិនយូរប៉ុន្មាន កញ្ញា សុខ ស្រីម៉ុច បានបង្ហើបឲ្យគេហទំព័រ LookingTODAY ដឹងថា នាងឈប់ទាក់ទងជាមួយបុរស រស់នៅសហរដ្ឋអាមេរិកនោះហើយ ព្រោះឥឡូវ នាងមានម្ចាស់បេះដូង ជាអ្នកសិល្បៈដូចគ្នា និងកំពុងតែមើលចិត្តថ្លើមគ្នា ក៏ដូចជាស៊ើបសួរ ប្រវត្តិឲ្យបានច្បាស់ដែរ ខ្លាចប៉ះចំប្រុសស៊យ ។ ប៉ុន្តែ ខណៈដែល ស្រីម៉ុច ប្រកាសក្តែងៗ ថាខ្លួនមានម្ចាស់បេះដូង រួចទៅហើយក្តី ក៏មានបុរសសក់ល្បាយអាចម៍ខ្លា មួយចំនួនមកចែវចូវ ល្បងសុំស្នេហ៍នាង ឲ្យរយោងដូចសម្លកំពឹស ធ្វើឲ្យនាងពិបាកចិត្ត ដេកមិនលក់បក់មិនល្ហើយទៅហើយ ។

ថ្លែងប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ ស្រីម៉ុច បានប្រាប់ឲ្យដឹងថា “ឥឡូវនេះរវាងខ្ញុំ និងបងសណ្តាប់ ហាក់ប្រែប្រួល មិនដូចមុននោះទេ ព្រោះយើងទាំងពីរនាក់ មិនសូវជួបមុខគ្នា និងនិយាយជាមួយគ្នា ដូចមុន ។ តែក៏មានបុរសៗមួយចំនួន ដែលពួកគាត់សម្បូរលុយ និងជាអ្នកធំ បានមកទាក់ទងខ្ញុំ និងសុំខ្ញុំស្រឡាញ់.. ! ខ្ញុំមិនហ៊ានទទួលយកស្នេហា ពីអ្នកធំ តែផ្តេះតែផ្តាស់នោះទេ ព្រោះខ្ញុំខ្លាចប៉ះចំប្តីគេ។ ដូចបងបានដឹងហើយថា ឥឡូវនេះឲ្យតែហ៊ានលូកចំប្តីគេ គឺពិកបាករស់នៅណាស់..!” ។

ទោះបីជាតារាសម្ដែង រលកក្រោយ សុខ ស្រីម៉ុច បានប្រកាសជំហរ មិនទទួលយកចំពោះ សេចក្ដីស្នេហា ពីសំណាក់បុរសសម្បូរទ្រព្យស្ដុក ចាយលុយលែងអស់ មានឋានៈធំ និងចូលចិត្តប្រើប្រាក់ដុល្លារ ជាធ្នាក់ទាក់ស្នេហ៍ ក៏ដោយចុះ ប៉ុន្តែគោលការណ៍បែបនេះ មានតារាខ្មែរជាច្រើនដួងមកហើយ បានពោលជារឿយៗ ប្រាប់ដល់មហាជន ។ ប៉ុន្តែចុងក្រោយតារាស្រីទាំងនោះ ហាក់មិនបានគេចផុត នឹងពាក្យលេចឮ ចំពោះចំណងស្នេហ៍ ជាមួយប្រុសអ្នកមានទ្រព្យស្ដុក ឋានៈធំ ម្ដងណាឡើយ ជាពិសេសជាមួយនឹងប្ដីគេ រហូតមានតារាខ្លះ ត្រូវលាក់ខ្លូនពួនអាត្មា គេចចេញពីសំណាញ់ ស្នេហាត្រីកោណ បង្ខំចិត្តត្រូវបោះបង់ អាជីពសិល្បៈក៏មានដែរ៕

ផ្តល់សិទ្ធិដោយ ៖ ដើមអម្ពិល