CamNews
អាហារ Sushi ដាក់លើរាងកាយ បែបជប៉ុន
មុខម្ហូបជប៉ុនដែលមានឈ្មោះថា Sushi គឺជាមុខម្ហូបប្រពៃណីមួយនៅប្រទេសជប៉ុន ដោយ
យកមនុស្សស្រីមកស្រាត ហើយដេកនៅលើតុ បន្ទាប់មកយកមុខម្ហូបដែលមានមកដាក់លើ
ដងខ្លូននារីទំាងនោះ ការធើ្វបែបនេះត្រូវបានគេអោយឈ្មោះថា Nyotaimori ។
ដោយឡែកថ្មីៗនេះ ក៏មានការយកបុរសមកស្រាត ហើយដាក់ដេកលើតុដូចនារីដែរ ដែល
មើលទៅហាក់ដូចជាប្លែកភ្នែក ប៉ុន្តែការយកមនុស្សប្រុសមកធើ្វបែបនេះត្រូវបានគេអោយ
ឈ្មោះថា Nantaimori ។ មុខម្ហូបទាំងឡាយត្រូវបានគេដាក់តំរៀបនៅពាសពេញរាងកាយ
លើកលែងតែនៅត្រង់ប្រដាប់ភេទតែប៉ុណ្ណោះ ព្រោះនេះគឺជាការអោយតំលៃមួយទៅលើអ្នក
ដែលមានមុខរបរបែបនេះ។
គូរបញ្ជាក់ផងដែរថា ការដាក់មុខម្ហូបលើមនុស្សនេះពិតជាមានការពេញនិយមជាខ្លំាងនៅ
ប្រទេសជប៉ុន រហូតមកដល់ប្រទេសអាមេរិក និងប្រទេសអាល្លីម៉ង់ផងដែរ។ ដើម្បីអោយ
កាន់តែច្បាស់ថា តើការដាក់មុខម្ហូប Sushi នោះមានលក្ខណៈបែបណា សូមទស្សនាដូចខាង
ក្រោម ៖
ដោយ ខេមរៈ & សូរីយ៉ា
ប្រភព ៖ yesboleh