ព័ត៌មានអន្តរជាតិ ៖ ទូរទស្សន៍ប៊ីប៊ីស៊ី ផ្សព្វផ្សាយនៅ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ថា លោក Thomas Kwok ដែលគេស្គាល់ច្បាស់ថា ជាមហាសេដ្ឋី ម្នាក់ នៅក្រុងហុងកុង ត្រូវបានតុលាការកាលពី ថ្ងៃអង្គារ ម្សិល មិញ វិនិច្ឆ័យទោស ឲ្យជាប់ពន្ធនាគារ ចំនួន៥ឆ្នាំ ពីបទពាក់ព័ន្ធនឹងអំពើ ពុករលួយ ។

គេបាន ស្គាល់ ច្បាស់ថា លោក Thomas Kwok ជា អតីត សហប្រធាន ក្រុមហ៊ុន អលចនទ្រព្យមួយ ឈ្មោះ ថា Sun Kung Kai ក៏ត្រូវបានតុលាការ បង្គាប់ឲ្យសង បង់ប្រាក់ពិន័យ ចំនួន៥០០ពាន់ដុល្លារហុង កុងស្មើនឹង ៦៤,៤៤០ដុល្លារ ផងដែរក្នុងករណី ជាប់ពាក់ព័ន្ធអំពើ ពុករលួយសាធារណៈ ។

លោកត្រូវបានគេរកឃើញកំហុសមួយ ដែលមានជាប់ពាក់ព័ន្ធនឹង កិច្ចការងារ សាធារណៈ ខណៈដែល ប្អូន ប្រុស របស់លោកឈ្មោះ Raymond ក៏ត្រូវបានចោទ ប្រកាន់ផងដែរ ។ គេបានដឹងថា លោក Kwok មានវ័ឲយ៦៣ឆ្នាំ ហើយលោក បានលាលែងពីមុខ តំណែងក្នុងនាម ជាសហនាយក នៃក្រុមហ៊ុន អចល ន ទ្រព្យដ៏ធំ បន្ទាប់ពីសាលក្រម បានប្រកាស កាលពីសប្តាហ៍មុន ។

ករណីដែលតុលាការសម្រេចកាត់ទោស ទៅលើលោកមហា សេដ្ឋីរូបនេះ បន្ទាប់ពីគេរកឃើញថា លោក បានធ្លាប់ ផ្តល់សំណូកសរុប ១,១ ពាន់លានដុល្លារ ដល់អតីតមន្ត្រី រដ្ឋាភិបាលចិនមួយរូប ឈ្មោះ Rafael Hui ក្នុងគោលបំណងផ្លាស់ប្តូរ ព័ត៌មានពាក់ព័ន្ធនឹងរឿង លក់ដីធ្លី ដែលបានករណី នេះបានប្រព្រឹត្តឡើង តាំងពីចន្លោះឆ្នាំ ២០០៥ និង ២០៧ កន្លង មក ។ គួរបញ្ជាក់ថា អតីតមន្ត្រីរដ្ឋាភិបាលចិន ឈ្មោះ Hui វ័យ ៦៦ ឆ្នាំរូបនោះ ក៏ត្រូវប្រឈមមុខនឹងការ កាត់ទោសឲ្យជាប់ពន្ធនាគារ បើការស៊ើបអង្កេតច្បាស់ និងប្រាកដច្បាស់នោះ ៕

ប្រភព ៖ ដើមអម្ពិល ប៊ីប៊ីស៊ី ហ្គូហ្គល