ព័ត៌មានអន្តរជាតិ ៖ សហរដ្ឋអាមេរិក បានអះអាង អោយដឹងថា ពិតជាមានករណីស្លាប់ បុគ្គលិកជំនួយ មនុស្សធម៌នាង Kayla Mueller ជាចំណាប់ខ្មាំងចុងក្រោយបំផុត របស់អាមេរិក ដែលត្រូវបានគេដឹងថា ចាប់ខ្លួនដោយក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម Islamic State (IS) នៅក្នុងប្រទេស ស៊ីរី ។

ក្រុមគ្រួសារជនរងគ្រោះ បានបំភ្លឺអោយដឹងថា ពួកគេពិតជារន្ធត់ជាខ្លាំង នៅពេលដែលបានដឹងឮយ៉ាង ដូច្នេះ ហើយបានចេញផ្សាយ នូវសេចក្តីសំបុត្រ សរសេរដោយជនរងគ្រោះ អំឡុង ពេលចាប់ឃាត់ខ្លួន សម្តែងនូវភាពដឹងគុណចំពោះនាង ប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បញ្ជាក់ក្តែង ៗអោយដឹងថា នាងតំណាង អ្វីដែលជាភាពល្អបំផុតរបស់សហរដ្ឋអាមេរិក ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា IS អះអាងថា នាងបានស្លាប់ ក្នុងការវាយប្រហារតាមអាកាស របស់ហ្ស៊កដានី ខណៈមន្ទីរបញ្ជកោណសហរដ្ឋអាមេរិក លើកឡើងអោយដឹងថា គ្មាន ភាពសង្ស័យអ្វី នោះទេ ថា IS គឺជាអ្នកសម្លាប់នាង ។ John Kirby មន្រ្តីផ្លូវការ កងទ័ពជើងទឹក អោយដឹងថា មន្រ្តីពាក់ ព័ន្ធ ពុំទាន់អាចបញ្ជាក់បាននៅឡើយទេ ថាតើនាង Kayla Mueller ស្លាប់ ដោយរបៀបណានោះ ។ "ចូរ កុំភ្លេចអោយសោះ ថាតើ ជនរងគ្រោះស្លាប់នៅក្នុងដៃអ្នកណា ។ ហើយ ចូរកុំភ្លេចអោយសោះ ថាអ្នក ណាត្រូវទទួលខុសត្រូវលើរឿងនេះ" ។

ផ្ទុយទៅវិញ ហ្ស៊កដានី បានធ្វើការបដិសេធ ទៅនឹងការលើកឡើងថាការវាយប្រហារតាមអាកាសរបស់ ខ្លួនបានសម្លាប់នាង Mueller ។ នាង Mueller វ័យ ២៦ ឆ្នាំ ត្រូវបានចាប់ឃាត់ខ្លួន ដោយក្រុមសកម្មប្រ យុទ្ធខាងលើ អំឡុងពេលធ្វើការ នៅក្នុងទីក្រុង Aleppo ប្រទេស ស៊ីរី ឆ្នាំ ២០១៣ ។ សេចក្តីរាយការណ៍ ពីក្រុមគ្រួសារជនរងគ្រោះ "បេះដូងរបស់ពួកយើង ពិតជារង្គោះរង្គើ ពាក់ព័ន្ធ ការ ស្លាប់កូនស្រី មានតែម្នាក់រូបនេះ ក៏ប៉ុន្តែពួកយើង នឹងបន្តចិត្ត សន្តិភាព សេចក្តីថ្លៃថ្នូរនិងក្តីស្រឡាញ់មានជានិរន្ត៍ចំពោះនាង "។ សេចក្តីសំបុត្រ កាលពីឆ្នាំ ២០១៤ នាង Mueller បានព្យាយាមធ្វើអោយក្រុមគ្រួសារនាងមានទំនុក ចិត្តសាជាថ្មី ដោយមានការគូសបញ្ជាក់ថា នាងមិនអីនោះទេ ខណៈមានការគោរពហើយនៅទីនេះ បូក ផ្សំជាមួយនឹងភាពចិត្តល្អ ថែមទៀតផង ។ "ខ្ញុំដឹងថា អ្នករាល់គ្នា ពិត ជា បារម្ភ ពីខ្ញុំ ហើយចង់បានតែ ម្យ៉ាងគត់នោះគឺ រក្សាភាពរឹងម៉ាំ ប្រការនេះ នាងខ្ញុំកំពុងតែធ្វើហើយ ដោយ រក្សាជំហររឹងម៉ាំ ជាប់ជានិច្ច នាងខ្ញុំអាចធ្វើអ្វីបានក្រៅពីសេចក្តីសំបុត្រមួយនេះ ទាំងដឹងថា អ្នក រាល់គ្នា ពិតជាបារម្ភពីខ្ញុំ ស្រក់ទឹក ភ្នែកដោយសារខ្ញុំ និងបន់ស្រន់អោយនាងខ្ញុំជាប់ជានិច្ច" ៕

- អាន ៖ ៣ ថ្ងៃ វាយប្រហារ ទ័ពអាកាស ៥៦ លើក កម្ទេច IS ក្រោយខឹងខ្លាំង ដុតសម្លាប់ ពីឡុត ទាំងរស់

- អាន ៖ ហ្ស៊កដានី ក្តៅស្លឹកត្រចៀកខ្លាំង ខណៈប្រកាស វាយប្រហារ IS "គ្រាន់តែជាការចាប់ផ្តើម តែប៉ុណ្ណោះ"

- អាន ៖  ហ្ស៊កដានី លេងធម៌ក្តៅ ប្រើយន្តហោះចម្បាំង ច្រើនគ្រឿង វាយបក IS ក្រោយសម្លាប់ ពីឡុត "ដុតទាំងរស់"

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី