CamNews

កក្រើក ផ្ទុះអាងយក្សតាំងបង្ហាញត្រីឆ្លាម កណ្តាលផ្សារទំនើប រងរបួស ១៥នាក់

អន្តរជាតិ  ៖   បើយោងតាមសេចក្តីរាយការណ៍  ​​ របស់ទំព័រសារព័ត៌មានបរទេស Happening
ដែលទើបតែបានចេញផ្សាយ  កាលពីវេលាល្ងាចម្សិលមិញនេះ  បានបញ្ជាក់អោយដឹងផងដែរ
ថា មានឧបទ្ទេវហេតុផ្ទះអាងតាំងបង្ហាញត្រីឆ្លាម ក្នុងផ្សារទំនើបមួយកន្លែង ដែលបានបណ្តាល
អោយមនុស្ស ១៥ នាក់បានរងរបួស។

គួរបញ្ជាក់ផងដែរថា ឧបទ្ទេវហេតុដ៏គួរអោយរន្ធត់មួយនោះបានកើតឡើងវេលាម៉ោងប្រមាណ
ជាង ៧ និង ៥០ នាទីល្ងាច នាឯជាន់ទីមួយនៃអាគារផ្សារទំនើបOrient Shopping Center ស្ថិត
ក្នុងក្រុង សៀងហៃ ប្រទេសចិន​ ។ លើសពីនេះទៅទៀត របាយការណ៍ដដែល បានបន្ថែមថា
អាងស្តុកទឹក   ដែលមានតាំងបង្ហាញនូវ ពពួកត្រីឆ្លាមដ៏កំណាច ៣ ក្បាលនៅក្នុងនោះ ។ អាង
នេះផ្ទាល់មានទម្ងន់ដល់ទៅ ៣៣,៥ តោនឯណោះ។

ទន្ទឹមនឺងនេះ  ក្រោយពីបានកើតមានឡើង   នូវឧបទ្ទេវហេតុផ្ទុះដ៏គួរអោយរន្ធត់នេះ  ក៏បានធ្វើ
អោយមនុស្ស  ១៥  នាក់ រងរបួស ក្នុងនោះរួមមាន អតិថិជន និងបុគ្គលិកផ្សារទំនើបផងដែរ ។
ដោយឡែក បើនិយាយពីត្រីឆ្លាម  ៣ ក្បាល ដែលវានីមួយៗ មានប្រវែងប្រមាណជាង ៧ម៉ែត្រ
នោះក៏ត្រូវបានស្លាប់បាត់បង់ជីវិតផងដែរ។

គួររំឭកផងដែរថា មកទល់នឹងពេលនេះ មន្រ្តីមានសមត្តកិច្ចក៏បានបើកយុទ្ធនាការស៊ើបអង្កេត
ដើម្បីរកមូលហេតុពិត នៃការផ្ទុះអាងស្តុកទឹកតាំងបង្ហាញត្រីឆ្លាមមួយនេះ  ស្របពេលដែលវា
ត្រូវបានធ្វើឡើងកាលពីអំឡុងជាង ២ ឆ្នាំមុន៕

ដោយ ៖ រិទ្ធី
ប្រភព ៖ Happening