CamNews

សុះ ម៉ាច ​បង្ហើប​ពី​ការ​ខ្វែង​គំ​និត​គ្នា ក្នុង​អា​ណត្តិ​ទី២ និង​បញ្ហា​ថវិកា នៅ​មិន​ទាន់​ដោះ​ស្រាយ

(ភ្នំពេញ) ៖ «រាល់បញ្ហា និងទុក្ខលំបាករបស់សិល្បករ-សិល្បការិនី គឺជាបញ្ហា និងទុក្ខលំបាករបស់ខ្ញុំដែរ! ក្នុងនាមខ្ញុំបាទជាប្រធានសមាគមសិល្បករខ្មែរ នឹងមិនព្រងើយកន្តើយឡើយ នៅពេលបា​នដឹងខ្ញុំ នឹងខំប្រឹងជួយឲ្យអស់ពីលទ្ធភាពរបស់ខ្ញុំ និងសមាគម »។ នេះជាការថ្លែងរបស់​ប្រធា​នសមាគម សិល្បករខ្មែរលោក សុះ ម៉ាច កាលពីពេលថ្មីៗនេះ។

ដោយមើលឃើញពីភាពអសកម្ម និងខ្វះការរួបរួមសាមគ្គីគ្នា ពីសំណាក់សិល្បករប្រុស-ស្រីរប​ស់ខ្មែរមួយចំនួននោះ លោក សុះ ម៉ាច បានលើកឡើងនៅលើហ្វេសប៊ុកថា «យើងសោកស្តាយណាស់ ដោយសារមិត្តសិល្បករ សិល្បការិនី យើងមួយចំនួនខ្វះ ការសាមគ្គីរួបរួមគ្នាជាធ្លុងមួយ ជ្រកក្រោមដំបូលសមាគមសិល្បៈតែមួយជាមួយគ្នា និង សមាជិកមួយចំនួន មិនបានមកបង់ថវិកា​ទ្រទ្រង់សមាគម ក្នុងមួយឆ្នាំ១២ដុល្លារឲ្យទៀងទាត់ឡើយ តែដល់ពេលមានបញ្ហាពួកគាត់ តែងតែស្រែករកសមាគមឲ្យជួយ នេះជាការពិត! »។

លោក សុះ ម៉ាច បញ្ជាក់ថា «ថវិការបស់អាណត្តិមុនៗ ដែលនៅសល់ក៏មិនទាន់បានទទួលទៀត អាណត្តិទីបី ដំណើរការយ៉ាងលំបាក ដោយសារតែខ្វះការស្រុះស្រួលគ្នា ធ្វើការ របស់ក្រុមប្រឹក្សាទាំង១១រូប ដោយសារពួកគាត់ខ្លះរវល់ និងមិនយល់ចិត្តខ្វែងគំនិតគ្នា ដោយសារបញ្ហាអាណត្តិទីពីរ មិនទាន់ដោះស្រាយឲ្យចប់ តែទោះយ៉ាងណាក៏ ខ្ញុំមិនភ្លេចអរគុណ ចំពោះសប្បរសជន ជាពិសេស​ឯកឧត្តមឧកញ៉ាបណ្ឌិត​ជា រតនា និងលោកជំទាវ​ ព្រមទាំងឯកឧត្តម លោកជំទាវមន្ត្រីរាជការ និងមិត្តសិល្បករសិល្បការិនី ជាច្រើនជួយជ្រោមជ្រែង លើកទឹកចិត្តដល់ ខ្ញុំបន្តដឹកនាំរហូ​ត ចប់អណត្តិ និងបន្តដឹកនាំដល់អាណត្តិទីបួន»។

អតីតតារាសម្តែង និងចម្រៀងលោក សុះ ម៉ាច បានឲ្យដឹងទៀតថា «ក្នុងអាណត្តិនេះមានការធូរស្រាលចិត្តច្រើន ព្រោះមានក្រុមប្រឹក្សាទាំងចាស់ថ្មីជួយដល់ខ្ញុំ ក្នុងការដឹកនាំជាលទ្ធផលយើង បា​នជោគជ័យជាច្រើន ដោយសារការតស៊ូឈ្មុសឈ្មុល និងបានទទួលការយោគយល់ ពីរាជរដ្ឋាភិបាល ដែលយើងបានទាមទារ សូមឲ្យមានការចាក់បញ្ចាំង ភាពយន្តខ្មែរនៅម៉ោងមាសគ្រប់បណ្តារស្ថានីយទូរទស្សន៍ ដើមឆ្នាំ២០១៦ផងដែរ។ ខ្ញុំនៅតែសង្ឃឹមយ៉ាងមុតមាំថា មិត្តសិល្បៈទាំ​​ងអស់គ្នានឹងយល់នូវពាក្យអ្វី ទៅដែលហៅថា ​សាមគ្គី​? ហើយពួកគេ នឹងងាកមករួបរួមគ្នា ដើ​ម្បីជួយទ្រទ្រង់សិល្បៈយើងទាំងអស់គ្នាឲ្យយរុងរឿងឡើងវិញ»៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី