ភ្នំពេញ ៖ កម្មកររោងចក្រកាត់ដេរ ២នាក់ ត្រូវបានប៉ូលីសចាប់ខ្លួន កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ពីបទលួចសំលៀកបំពាក់អស់ ៣,០០០ ដែលក្នុងនោះមានអាវនិងខោ ពីរោងចក្រដែលពួកគេបានធ្វើការនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

លោក ហួរ ម៉េងវិង មេប៉ូលីស ខណ្ឌសែនសុខបានកំណត់អត្តសញ្ញាណជនសង្ស័យទាំងពីរនាក់នេះថា ម្នាក់ឈ្មោះលោក ម៉ូវ លីហួយ អាយុ ៣២ ឆ្នាំ ជាអនុប្រធានរដ្ឋបាលនៅរោងចក្រកាត់ដេរ Ming Roy Kheang Garment និងម្នាក់ទៀតគឺ លោក សុទ្ធ សម្បត្តិ អាយុ ៣៥ ឆ្នាំជាបុគ្គលិករដ្ឋបាលនៅរោងចក្រដូចគ្នា ។

លោកបានមានប្រសាសន៍ថា យោងតាមពាក្យបណ្តឹងរបស់ម្ចាស់រោងចក្រដែលគ្រប់គ្រងដោយពាណិជ្ជករចិនម្នាក់ ដែលស្ថិតនៅក្នុងសង្កាត់ចោមចៅ កាលពីថ្ងៃសុក្រ រោងចក្របានបាត់សម្លៀកបំពាក់ចំនួន ៣,០០០ ដែលក្នុងនោះមានអាវនិងខោ ហើយក៏ចាប់បានជនដៃដល់ ទាំងពីរនាក់ខាងលើនេះ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes