(ខេនបើរ៉ា)៖ យោងទៅតាប្រភពព័ត៌មានវិទ្យាសាស្រ្ត Science Daily ចេញផ្សាយនៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០១៦ បានឲ្យដឹងថា កែវយឺតយក្សរបស់អូស្ត្រាលី នឹងក្លាយជាឧបករណ៍ដ៏សំខាន់មួយ សម្រាប់ស្វែងរកជីវិត Alien នៅក្រៅភព។

គ្រោងការមួយ ដែលត្រូវបានគេហៅថា “ ការស្វែងរកដ៏សំខាន់” ត្រូវបានឧបត្ថម្ភដោយមហាសេដ្ឋីរុស្ស៊ី លោក Yuri Milner និងត្រូវបានប្រកាសនៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃច័ន្ទ កាលពីម្សិលមិញនេះ ដោយអ្នករូបនិយមម្នាក់ លោក Stephen Hawking។

ជាមួយគ្នានេះដែរ ប្រភពព័ត៌មានអូស្រ្តាលី Fairfax Media បានធ្វើសេចក្តីរាយការណ៍ថា កែវយឺត ដែលមានផ្ទៃមុខកាត់នៃផ្កាយរណបវិទ្យុ ប្រវែង ៦៤ម៉ែត្រ នៅក្នុងទីក្រុង New South Wales ប្រទេសអូស្រ្តាលី គឺជាកែវយឺតដែលអាចមើលឃើញកាឡាក់ស៊ីជាង ១០០ នៅជិតភពផែនដី ព្រមទាំងអាចស្តាប់សំលេងរបស់ពួកវាបានទៀតផង។ មិនតែប៉ុណ្ណោះវានឹងត្រូវបានគេប្រើប្រាស់ សម្រាប់ស្វែងរក វត្ថុលំហអាកាសដទៃទៀត ដែលមិនធ្លាប់បានដឹងពីមុនមក។

គួរបញ្ជាក់ដែរថា កែវយឺតយក្សនេះ នឹងសហការជាមួយនឹង មន្ទីរពិសោធន៍ Green Bank នៃរដ្ឋ វើជីនាខាងលិច សហរដ្ឋអាមេរិក ដោយគ្រោងការនេះនឹងត្រូវចំនាយថវិការអស់ជាង ១០០ លានដុល្លារសហរដ្ឋអាមេរិក។

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង