CamNews

អ្នកកាសែត និងបុគ្គលិកអង្គការ ក្រៅរដ្ឋាភិបាល១១នាក់ ត្រូវចាប់ខ្លួន ជាមួយករណីចាប់ជំរិតទារប្រាក់

កំពង់ធំ៖ អភិបាលរងខេត្តកំពង់ធំ លោក គង់ វិមាន បានថ្លែងឲ្យនៅយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ពេញមួយថ្ងៃនេះ កម្លាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ជាអ្នកកាសែត និងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល ជាបន្តបន្ទាប់ ដោយនៅម៉ោងជាង១រសៀលចាប់ខ្លួនបាន៥នាក់ និងនៅម៉ោងប្រមាណ៤រសៀល បន្តចាប់ខ្លួនបាន៦នាក់ទៀត ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ ពីប្រជាពលរដ្ឋរកស៊ីដឹកទំនិញ ដឹកកសិផល និងដឹកអុសជាដើម ដែលភាគច្រើនពួកគេប្រព្រឹត្ត នៅភូមិសាស្រ្តស្រុកប្រាសាទបាល្ល័ង្គ ជាប់ព្រំប្រទល់ខេត្តព្រះវិហារ។

លោក គង់ វិមាន បានបញ្ជាក់ថា ជាគោលការណ៍របស់អភិបាលខេត្ត គឺឲ្យពិនិត្យលើជនសង្ស័យទាំង១១នាក់ អំពីសកម្មភាពជាក់ស្តែង បទល្មើសជាក់ស្តែងសាវតា ទីកន្លែងការងារ ការទទួលស្គាល់ការប្រើប្រាស់ ឯកសារស្របច្បាប់ ឬមិនស្របច្បាប់ ហើយមានបេសកកម្ម ចេញដោយអង្គភាពណា? មានការចុះបញ្ជីតាមផ្លូវច្បាប់ដែរឬអត់ ហើយក៏ពិនិត្យលើបណ្តឹងប្រជាពលរដ្ឋផងដែរ។

លោកបានបន្តទៀតថា យ៉ាងណាក៏ដោយ សម្រាប់ជនសង្ស័យទាំងនេះ ក៏អាស្រ័យលើនិតិវិធីតុលាការដែរ តើត្រូវផ្តន្ទាទោសតាមផ្លូវ ឬត្រូវធ្វើកិច្ចសន្យា តាមរយ:ការបង់ផាកពិន័យ និងសងជនរងគ្រោះ គឺជាឆន្ទានុសិទ្ធរបស់តុលាការ ជុំវិញការស៉ើបអង្កេតចំពោះករណីមួយនេះ។

ជាមួយគ្នានេះ សម្រាប់សកម្មភាពរបស់ពួកគេ មានជនរងគ្រោះជាច្រើននាក់ បានដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់ ក្រោយពីពួកគេធ្លាប់បាន ចាប់ជំរិតទារប្រាក់កាលពីកន្លងទៅ។

យោងតាមរបាយការណ៍ របស់អធិការនគរបាល ស្រុកប្រាសាទបាល្ល័ង្គ លោក ឈិន ឈុំ បានឲ្យដឹងថា ទី១-ឈ្មោះ សឹក សុជាតិ អាយុ៤៨ឆ្នាំ បុគ្គលិកអង្គការអភិរក្សជលផល បរិស្ថាន សត្វព្រៃ និងព្រៃឈើ និងជាអ្នកកាសែត នៅស្ថាប័នជ័យជំនះថ្ងៃ៧មករា, ទី២-ឈ្មោះ លន់ ម៉ៅ អាយុ៤០ឆ្នាំ បម្រើការងារជាមួយជនសង្ស័យខាងលើ, ទី៣-ឈ្មោះ ឃុត ឌីណា អាយុ៤៨ឆ្នាំ, ទី៤-ឈ្មោះ សឿន សេន អាយុ៤៨ឆ្នាំ, ទី៥-ឈ្មោះ ហ៊ូ ហឿន អាយុ៥៥ឆ្នាំ អនុប្រធានអង្គការអភិរក្សព្រៃឈើ និងអភិរក្សធនធានធម្មជាតិ ប្រចាំខេត្តកំពង់ធំ, ទី៦-ឈ្មោះ សែម សម្បត្តិ អាយុ៤៤ឆ្នាំ រស់នៅឃុំបឹងក្រាញ់ ស្រុកសំរោង ខេត្តតាកែវ ជាសហគមន៍អ្នកសារព័ត៌មាន ឃ្លាំមើលកម្ពុជា, ទី៧-ឈ្មោះ ប៉ូវ ប្រុស អាយុ៤៥ឆ្នាំ រស់នៅឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ជាបុគ្គលិកសារព័ត៌មាន ជ័យជំនះ៧មករា, ទី៨-ឈ្មោះ លេខ វុទ្ធី អាយុ៤៥ឆ្នាំ រស់នៅឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ជាបុគ្គលិកសារព័ត៌មានជ័យជំនះ៧មករា, ទី៩-ឈ្មោះ រដ្ឋ ថា អាយុ៥២ឆ្នាំ រស់នៅឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ប្រធានសាខាអង្គការ ការពារបរិស្ថាន និងធនធានធម្មជាតិ, ទី១០-ឈ្មោះ ថោង ប៊ុនលៀង អាយុ​៤៣ឆ្នាំ រស់នៅភូមិដូង ឃុំបាល្ល័ង្គ ស្រុកបារាយណ៏ ជាបុគ្គលិកសារព័ត៌មានជ័យជំនះ៧មករា និង ទី១១-ឈ្មោះ ថែង ផល អាយុ២៨ឆ្នាំ រស់នៅឃុំចំណាក្រោម ស្រុកស្ទោង ប្រធានស្នាក់ការស្រុកស្ទោង អង្គការការពារធន​ធានធម្មជាតិ និងបរិស្ថាន។

លោក គង់ វិមាន បានបញ្ជាក់ថា ក្រោយពីមានពាក្យបណ្តឹងពីប្រជាពលរដ្ឋ ដែលរកស៊ីដឹកកសិផលផ្សេងៗ នៅតាមដងផ្លូវថា មានជនមួយក្តាប់តូចតែងតែស្ទាក់ ចាប់ជំរិតទារលុយពីពួកគាត់ ជាច្រើនដងនោះ អភិបាលខេត្ត បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចតាមបង្ក្រាប និងចាប់ខ្លួនជនទាំងនេះ កុំបន្តសកម្មភាពទៅទៀត រហូតចាប់ខ្លួនបាន​នៅសៀលថ្ងៃនេះ នាភូមិសាស្រ្ត ស្រុកប្រាសាទបាល្ល័ង្គតែម្តង។

ក្រោយការចាប់ខ្លួន ជនសង្ស័យទាំង១១នាក់ និងវត្ថុតាង រួមមានម៉ូតូ៨គ្រឿង ទូរស័ព្ទដៃ១៤គ្រឿង និងវិទ្យុទាក់ទង៤គ្រឿង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ ដើម្បីបន្តការសួរនាំ និងចាត់វិធានការតាមនីតិវិធី៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល