យោងតាមគេហទំព័រសារព័ត៌មាន BBC បានឲ្យដឹងកាលពីថ្ងៃម្សិលមិញ ថានាពេលបច្ចុប្បន្ន
នេះ ក្រុមហ៊ុន Apple មានថវិកាក្នុងការចំណាយច្រើនជាងរដ្ឋាភិបាលសហរដ្ឋអាមេរិកទៅទៀត។
រតនាគាររបស់អាមេរិក បានបង្ហាញថាមានប្រាក់សរុប ៧៣.៧ពាន់លានដុល្លារ ចំណែកឯ
ក្រុមហ៊ុន Apple ថ្មីៗនេះបានឲ្យដឹងថាមានប្រាក់សំរាប់ផ្គត់ផ្គង់ចំនួន ៧៦.៤ពាន់លានដុល្លារ។
នាពេលបច្ចុប្បន្ន សហរដ្ឋអាមេរិកកំពុងជួបវិបត្តិហិរញ្ញវត្ថុ ដែលចំណាយទឹកប្រាក់ប្រមាណ
២០០ ពាន់លានដុល្លារអាមេរិក ច្រើនជាងប្រាក់ចំណូលរបស់ខ្លួនរៀងរាល់ខែ។ ផ្ទុយពីការ
ធ្លាក់ចុះរបស់រតនាគារអាមេរិក ក្រុម Apple នៅតែបន្តការកើនទ្បើងនៃការលក់ផលិតផល
របស់ខ្លួនទូទាំងពិភពលោក។ យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ Apple បានបង្ហាញថា
ក្នុងរយៈពេល ៣ខែគិតត្រឹមថ្ងៃទី២៥ខែមិថុនា ប្រាក់ចំណូលសុទ្ធរបស់ក្រុមហ៊ុនបានកើន
ឡើង១២៥% ពោលគឺ ៧.៣១ ពាន់លាន ច្រើនជាងឆ្នាំទៅមិញ។
ជាមួយនឹងទឹកប្រាក់ដ៏ច្រើននេះ ក្រុមហ៊ុន Apple កំពុងរៀបចំគម្រោងចំណាយថាតើគេគួរ
ចំណាយវាលើអ្វី។
ប្រភព៖ Genk .
ដោយ៖ ណាវី .