តុលាការព្រហ្មទណ្ឌអន្ដរជាតិនៃប្រទេសបង់ក្លាដែស បានកាត់ទោសប្រហារជីវិតអ្នកទោស ៤ នាក់កាលពីថ្ងៃអង្គារ ពីបទឧក្រឹដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបានប្រព្រឹត្ដអំឡុងសម័យសង្រ្គាមដណ្ដើមឯករាជ្យពីប៉ាគីស្ថានរបស់ប្រទេស កាលពីឆ្នាំ ១៩៧១។

ក្រុមអ្នកទោស ដែលមានអាយុ ៦៥ ឆ្នាំនៅខណៈពេលដែលសាលក្រមផ្តន្ទាទោស ត្រូវបានប្រកាស ត្រូវបានតុលាការចោទប្រកាន់ពីបទប្រព្រឹត្ដបទល្មើសប្រល័យពូជសាសន៍ មនុស្សឃាត ការចាប់ជំរិត និងការធ្វើទារុណកម្ម ពីថ្ងៃទី ៧ ខែឧសភា ដល់ថ្ងៃទី២៤ ខែវិច្ឆិការ ឆ្នាំ ១៩៧១ នៅភូមិ Panchgaon និងភូមិ Paschimbhag ក្នុងស្រុក Moulvigpazar។

តុលាការ ដែលមានចៅក្រមជំនុំជម្រះ ៣ រូប បានចេញសេចក្ដីសម្រេចជាឯកច្ឆ័នមួយ ដោយថ្លែងថា អ្នកទោសទាំងនេះ បានចូលជាសមាជិកនៃកងកម្លាំងជំនួយមួយ ដែលគ្រប់គ្រងដោយក្រុមទាហានត្រួតត្រាប៉ាគីស្ថាន ដើម្បីជ្រោមជ្រែងប្រតិបត្ដិការសង្រ្គាម និងគោលបំណងផ្សេងទៀត ដែលនៅពេលនោះ អ្នកទោសទាំងនេះ ត្រូវបានគេដឹងថា បានសម្លាប់អ្នកភូមិ ៦១ នាក់ ចាប់រំលោភសេពសន្ថវៈស្រ្ដីហិណ្ឌូចំនួន ៦ នាក់ ចូលប្លន់ក្នុងផ្ទះចំនួន ១៣៦ កន្លែង និងដុតបំផ្លាញផ្ទះចោល នៅក្នុងភូមិ Panchgaon និងភូមិ Paschimbhag។

តុលាការព្រហ្មទណ្ឌអន្ដរជាតិនៃប្រទេសបង់ក្លាដែស ដែលបង្កើតឡើងកាលពីឆ្នាំ ២០០៩ ក្រោមច្បាប់ព្រហ្មទណ្ឌអន្ដរជាតិ កំពុងរងការចោទប្រកាន់ពីបទឃុំខ្លួន កាត់ទោស និងធ្វើបាបអ្នកទោស ដែលទទួលខុសត្រូវក្នុងការប្រព្រឹត្ដឧក្រឹដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រឹដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រឹដ្ឋកម្មសង្រ្គាមដោយអនុលោមតាមច្បាប់អន្ដរជាតិ ដែលបានប្រព្រឹត្ដអំឡុងជម្លោះឆ្នាំ ១៩៧១។ ក្រុមអង្គការសិទ្ធិមនុស្ស បានរិះគន់ចំពោះទោសប្រហារជីវិត ដែលចេញដោយតុលាការខាងលើ ដោយបានថ្លែងថា កាលពីអតីតកាល ការជំនុំជម្រះក្ដី លើឧក្រឹដ្ឋកម្មសង្រ្គាម មិនត្រូវតាមមាត្រដ្ឋាននៃច្បាប់អន្ដរជាតិទេ។ នេះជាសាលក្រមទី ៣៣ ហើយ ចាប់តាំងពីតុលាការនេះ បានចាប់ផ្ដើមជំនុំជម្រះលើរឿងក្ដីជនសង្ស័យ សម្រាប់តួនាទីរបស់ពួកគេនៅក្នុងឧក្រឹដ្ឋកម្មប្រឆាំងមនុស្សជាតិ អំឡុងសង្រ្គាមរំដោះប្រទេស ឆ្នាំ ១៩៧១ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist